ភ្ញាក់ផ្អើលណាស់!! គេទើបប្រទះឃើញរតនសម្បត្តិជាច្រើនមុខនៅក្រោមដីយ៉ាងច្រើន ហើយតម្លៃវិញសឹងតែមិនគួរអោយជឿរថាថ្លៃបែបនេះសោះ…

ពិតជាមិនធម្មតាទេភ្ញាក់ផ្អើលណាស់ គេទើបប្រទះឃើញរតនសម្បត្តិជាច្រើនមុខនៅក្រោមដី ហើយតម្លៃវិញសឹងតែមិនគួរអោយជឿរថាថ្លៃ ៖ ដើម្បីចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ..!

បើយោងតាមបណ្ដាញសង្គមមួយបានរាយការណ៍អោយដឹងថា រតនសម្បត្តិជាច្រើនប្រភេទ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយនោះ

ពេលនេះត្រូវបានរកឃើញ និងស្រង់ចេញពីក្រោមទន្លេ Minjiang ហើយ ដែលស្ថិតក្នុងខេត្តស៊ីឈួន ប្រទេសចិន ។

រតនសម្បត្តិទាំងនោះមានជាង១ម៉ឺនមុខ ដែលផលិតចេញពីមាស និងប្រាក់ហើយវាត្រូវបានរកឃើញដោយក្រុមបុរាណវិទូមួយក្រុម

និងផ្តល់ជាភស្តុតាងសម្រាប់រឿងនិទានមួយ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយ ថាជារឿងពិត គឺរឿង “ខ្លាលឿង” ។

ប្រភពព័ត៌មានបានឲ្យដឹងថា រឿងមួយនោះនិយាយអំពី មេដឹកនាំកសិករម្នាក់ឈ្មោះ Zhang Xianzhongដែលបានគ្រប់គ្រងលើខេត្តស៊ីឈួន ក្នុងអំឡុងចុងរជ្ជកាលមីង និងដើមរជ្ជកាលឈីង។

រឿងព្រេងនោះបានដំណាលថានៅក្នុងឆ្នាំ១៦៤៦ ទូករបស់លោក Zhang ប្រមាណ ១ពាន់គ្រឿងបានលិចទៅក្នុងទន្លេ ក្រោមស្នាដៃរបស់កងទ័ពព្រះចៅអធិរាជ

បណ្តាលឲ្យទ្រព្យសម្បត្តិ ដ៏ច្រើនសន្ធិកសន្ធាប់របស់គាត់លិចទៅជាមួយគ្នាដែរ ក្រុមអ្នកបុរាណវិទូបានរកឃើញកាក់មាស ប្រាក់ និងសំរិទ្ធរាប់ពាន់កាក់ រួមជាមួយនឹងគ្រឿងអលង្ការ ព្រមទាំងអាវុធដែលធ្វើពីដែកជាច្រើន

នៅបាតទន្លេ Minjiang ដែលមានចម្ងាយ ៥០គីឡូម៉ែត្រភាគខាងត្បូងក្រុង Chengdu ជាកន្លែងដែលទន្លេ Minjiang ជួបប្រសព្វគ្នា។

Leave a Reply

Your email address will not be published.