មិននឹកស្មានសោះ!! ថារណ្តៅអាចម៍ផ្កាយដែរនៅរក្សារូបរាងស្អាត និងល្អជាងគេលើភពផែនដីយើងស្ថិតទីនេះសោះ…

រណ្តៅអាចម៍ផ្កាយ ដែលនៅរក្សារូបរាងល្អជាងគេបង្អស់លើភពផែនដីរបស់យើង មានឈ្មោះថា ៖

«Barringer Metoer Crater» ឬត្រឹម «Meteor Crater» ហើយ ស្ថិតនៅសហរដ្ឋអាមេរិក។​

វាត្រូវបានគេរកឃើញកាលពីឆ្នាំ១៨៩១ ខណៈអាយុរបស់រណ្តៅអាចម៍ផ្កាយនេះគឺ ត្រូវអ្នកវិទ្យសាស្រ្តប៉ាន់ស្មានថាចន្លោះពី៥០០០ឆ្នាំ ទៅដល់ ៥០,០០០ឆ្នាំ។

នាពេលនោះ អាចម៍ផ្កាយធំមួយដុំទំហំជាង៤៥ម៉ែត្រ និងទម្ងន់ខ្ទង់៣០០,០០០តោន បានហោះចូលមកក្នុងបរិយាកាសយើង

ហើយធ្លាក់មកបុកផ្ទៃផែនដី ពេញទំហឹងជាមួយកម្លាំងដ៏ខ្លាំងក្លា បើធៀបជាមួយគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុង

ហូរ៉ូស៉ីម៉ា របស់ជប៉ុន កាលពីសម័យសង្រ្គាមលោកនោះ គឺថាមពលដែលវាបញ្ចេញ មានកម្លាំងខ្លាំងជាងគេប្រហែល១,០០០ដង។

គួរជម្រាបថា រណ្តៅអាចម៍ផ្កាយ Barringer ក៏បានកើតឡើងចេញមក ជាមួយមុខកាត់ដល់ទៅ១,៣០០ម៉ែត្រ និងជម្រៅខ្ទង់១៨០ម៉ែត្រ។

វា មានទីតាំងស្ថិតនៅក្បែរទីក្រុង Winslow នៃរដ្ឋ Arizona របស់អាមេរិក ហើយមិនជាឆ្ងាយប៉ុន្មានពី

គោលដៅទេសចរណ៍ ដ៏ល្បីល្បាញមួយទៀត របស់សហរដ្ឋអាមេរិកគឺ Grand Canyon នោះឡើយ​ ៕

Leave a Reply

Your email address will not be published.