អស្ចារ្យខ្លាំងណាស់! បុរសម្នាក់នេះសម្ងុំរស់នៅក្នុងរូងភ្នំអស់រយៈពេលជាង២៥ឆ្នាំ ចុងក្រោយគាត់ក៏បានសម្រេចចិត្តធ្វើរឿងមួយយ៉ាងភ្ញាក់ផ្អើលដែរមិននឹកស្មានដល់…

ពិតជាអស្ចារ្យខ្លាំងណាស់ បុរសម្នាក់នេះសម្ងុំរស់នៅក្នុងរូងភ្នំអស់រយៈពេលជាង២៥ឆ្នាំ ចុងក្រោយគាត់ក៏បានសម្រេចចិត្តធ្វើរឿងមួយយ៉ាងភ្ញាក់ផ្អើលដែរមិននឹកស្មានដល់..៖

ប្រភពពីស្រុកគេ៖ នេះបើយោងតាមរយៈវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងបុរស​ម្នាក់នេះ ដែលមានឈ្មោះ​ថា Ra Paulette មាន​វ័យ ៧៥​ឆ្នាំ

បានរស់នៅ​ដាច់​សង្វែង​ពី​គេ​អស់​រយៈពេល ២៥​ឆ្នាំ នៅក្នុង​រូង​ភ្នំមួយដែល​គាត់​ខំកាយ​​ដោយ​ខ្លួនឯងដើម្បីធ្វើជាកន្លែងជម្រកដើម្បីរស់នៅ។

អ្វីដែលនឹកស្មានមិនដល់នោះគឺថា​ នៅក្នុង​រូងដែលគាត់ស្នាក់នៅ គាត់​បាន​ឆ្លាក់​រូប​សិល្បៈ​យ៉ាង​ស្រស់ស្អាត ដែល​មើលទៅ​ពិតជា​​អស្ចារ្យ​ណាស់​។​

ហើយបើយោងតាមសម្តីរបស់គាត់ផ្ទាល់ គាត់បាននិយាយថាដំបូង​ឡើយ​គាត់​បាន​ធ្វើដំណើរ ជាមួយនឹង​ឆ្កែ​មួយ​ក្បាល​របស់​​គាត់ ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​

ទុក​សម្រាប់​ខ្លួន​គាត់ ហើយ​អ្វី​ដែល​គាត់​បាន​ធ្វើ ពិតជា​ធ្វើ​​ឲ្យ​គ្រប់​គ្នា​ចាប់ អារម្មណ៍ និង​ស្ងើចសរសើរ​គាត់​យ៉ាង​ខ្លាំង​។​​

គាត់​បាន​ចំណាយ​យ៉ាងយូរ ដើម្បី​ជីក​រូងនៅ​ភ្នំខ្សាច់​ថ្ម ដោយ​ប្រើឧបករណ៍​ដែល​គាត់​មាន និង​បានប្រែក្លាយ​រូង​នោះ ទៅ​ជា​រូង​សិល្បៈ​ដ៏​អស្ចារ្យ​។

​គាត់​បានបន្ត​ថា ស្នាដៃ​សិល្បៈ​ក្នុង​រូង​ដែល​គាត់​ឆ្លាក់នេះ មិនមែន​ធ្វើ​ដើម្បី​រកលុយ​នោះទេ ប៉ុន្តែ​គាត់​បង្កើត​​វា​ឡើង​

ដើម្បី​បន្ត​ជម្រុញ​ឲ្យមាន​ការគោរ​ព​បូជា និង​សម្រាប់​ជាទី​សក្ការៈ​ផ្ទាល់ខ្លួន​។​

ហើយចុងក្រោយកន្លែងដែលគាត់បានជីកវាឡើងនោះក៏បានធ្វើឲ្យគ្រប់គ្នាដឹងលឺពេញប្រទេសនឹងគោរពបូជាដល់រូបគាត់ជារៀងរហូត !

Leave a Reply

Your email address will not be published.