សារពត័មាន អេអេហ្វភី រាយការណ៍ថា ប៉ូលីសហុងកុងចូលចាប់ខ្លួនបុរសអាយុ ៥៧ឆ្នាំ អាជីពជាបុគ្គលិកបើកតាក់ស៊ី
ពីបទសង្ស័យលួចលុយដែលអ្នកដំណើរភ្លេចនៅក្នុងរថយន្តចំនួន 1.1លានដុល្លារហុងកុង ។ ជំនួសអោយការដែលយកលុយមកសងម្ចាស់ដើមវិញ
អ្នកបើកតាក់ស៊ីរូបនោះថែមទាំង ផ្ដល់ចម្លើយប្រាប់ប៉ូលីសថា អ្នកដំណើរផ្សេងទៀតជាអ្នកលួចយកទៅ ធ្វើអោយប៉ូលីសបន្ថែមបទចោទប្រកាន់ថែមទៀត ។
អ្នកដំណើរដែលភ្លេចកាបូបលុយសុទ្ធ ខាងលើជានារីដែលជាអ្នក បណ្ដាក់ទុនជួញដូរអត្រាការប្រាក់ នារីម្ចាស់កាបូបនោះ
បានប្រើប្រាស់សេវាតាក់ស៊ីដែលមានឈ្មោះថាំងដែលជាអ្នកបើកតាក់ស៊ីនោះបើកជូនត្រឡប់មកផ្ទះកាលពីថ្ងៃអាទិត្យ ។
តែក៏បានភ្លេចកាបូបលុយសុទ្ធ ធ្វើអោយនារីខាងលើទៅ ប្ដឹងប៉ូលីសនិងប្រើប្រព័ន្ធស្វែងរកតាមដានតាក់ស៊ី ខាងលើរហូតដល់ឃើញ។
ពេលបុគ្គលិកស៊ើប អង្កេតធ្វើដំណើរទៅជួបលោក ថាំង បែរជាព្យាយាមប្រកែកថាមិនបាន
ឃើញកាបូបលុយសុទ្ធនោះទេ ហើយធ្វើអោយប៉ូលីសគិតថាគួរតែជាអ្នកដំណើរផ្សេងទៀតលួចយកទៅ
តែក្រោយមកប៉ូលីសបានប្រទះឃើញកាបូបលុយសុទ្ធខាងលើនៅក្នុងផ្ទះរបស់លោក ថាំង ទើបចូលទៅចាបខ្លួនគាត់តែម្ដង…។
ហួសចិត្ត!! ជិះតាក់ស៊ីបែជាភ្លេចកាបូបដែលមានលុយជាង១លានដុល្លារ ហើយមិនដឹងធ្វើម៉េចក៏ទៅប្តឹងប៉ូលិស ចុងក្រោយក៏ជួបរឿងស្មានមិនដល់…
