ថ្មីចេះហ្មង! ចោរម្នាក់លួចគាស់ចូលក្នុងផ្ទះគេទាំងយប់ជ្រៅមើលទៅស្ងាត់ពេក ហើយអស់កម្លាំងផងក៏បើកម៉ាសិនត្រជាក់សម្រាកមួយភ្លែត ស្រាប់តែជ្រុលដេកលក់ដល់ភ្លឺ…

មានចោរម្នាក់ចូលគាស់ផ្ទះគេយកឥវ៉ាន់យប់ជ្រៅពេក អស់កម្លាំងក៏បើកម៉ាសុីនត្រជាក់ដេកមួយភ្លែត ស្រាប់តែជ្រុលម៉ោងដល់ភ្លឺព្រឹកឡើងប៉ូលសចាប់ជាប់។

ចោរកំពូលសយម្នាក់ត្រូវបានប៉ូលីស ចាប់ខ្លួនយ៉ាងងាយបន្ទាប់ពីគេបានដេកលក់ នៅពេលដែរធ្វើសកម្មភាពលួចគាស់ផ្ទះមួយកន្លែងដែរ ម្ចាសផ្ទះនោះផ្ទាល់ជាប៉ូលីសស្រាប់តែម្ដង។

នេះបើយោងតាមការ ចុះផ្សាយរបស់សារពត៌មានថៃមួយបានឲដឹងថា ហេតុការណ៍ដូចក្នុងរឿងកប្លែងនេះបានកើតឡើង ខណៈបុរសដែរជាចោរនោះត្រូវបានគេឲដឹងថាមានអាយុ២២ឆ្នាំ។

តាមរយៈប្រភពខាងលើបានបន្តថា ចោរបានធ្វើសកម្មភាពចូលទៅលួចឥវ៉ាន់ ប្រហែលម៉ោង២យប់ហើយបុរសជាចោររូបនោះប្រហែលជាអស់កម្លាំងខ្លាំង ហើយក៏ឆ្លៀតសំរាកនៅក្នុងបន្ទុប់ដែរលួចឥវ៉ាន់នោះ។

ហើយក៏បានបើកម៉ាសុីនត្រជាក់ ជ្រុលដេកលក់រហូតដល់ភ្លឺ។នេះបើតាមបុរសដែរជាម្ចាស់ផ្ទះបានឲដឹងថាបន្ទប់ដែរចោរបានចូលទៅដេកនោះគឺជាបន្ទប់ ប្អូនស្រីរបស់គាត់តែប្អូនស្រីរបស់គាត់នោះមិនបាននៅជាច្រើនថ្ងៃមកហើយ។

ម្ចាស់ផ្ទះដែរជាមន្រ្ដីប៉ូលីសរូបនោះបានបន្តថា នៅព្រឹកឡើងគាត់ហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ ប្រទះឃើញម៉ាសុីនត្រជាក់នៅក្នុងបន្ទប់ប្អូនស្រីរបស់គាត់បានបើក។

ខណៈដែរបន្ទប់នោះគ្មានមនុស្សនៅជាច្រើនថ្ងៃមកហើយ ពេលនោះបុរសជាម្ចាស់ផ្ទះក៏បានទៅពិនិត្យមើល ឃើញថាបង្អួចត្រូវបានគាស់។ហើយក៏ប្រទះឃើញបុរសដែរជាចោរ

កំពុងតែដេកលង់លក់យ៉ាងស្រួលទៀតផង ភ្លាមៗនោះគាត់ក៏បានហៅកម្លាំងមានសម្ថកិច្ច មកធ្វើការអន្តរាគមន៍តែម្ដង។

ហើយចោរក៏បានភ្ញាក់ដឹងខ្លួនទាំងមមី មមើលគួរឲអស់សំណើចជាទីបំផុត ដែរប៉ូលីសបានដាស់ឲលោកចោរភ្ញាក់ឡើងដើម្បីចាប់ខ្លួន យកទៅដាក់គុគ…។

Leave a Reply

Your email address will not be published.