មិនធម្មតាទេ ព្រះចៅអធិការវត្តមួយអង្គនេះ ចេះប្រើមន្តគាថាដើម្បីចាប់ពស់វែកដ៏ធំមួយក្បាលនេះបានយ៉ាងងាយស្រួល ៖
ប្រិយមិត្តជាច្រើនក្នុង បណ្តាញសង្គមមានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលយប់មួយ ដោយសារតែព្រះសង្ឃថៃមួយក្រុមបានបញ្ចេញថ្វីដៃ ចាប់ពស់វែករនាមយក្សមួយក្បាល
មានប្រវែងជិត៤ម៉ែត្រ(៣,៧០ម៉ែត្រ)ហេតុការណ៏នេះដែលបានកើតឡើងនៅក្នុងវត្តផាន់សឹក ឃុំផាយ៉ាយេន ស្រុកប៉ាកចុង ខេត្តនគររាជស៊ីម៉ា។
យ៉ាងណាមិញ បើយោងទៅតាមប្រភព ដែលចេញពីលោកតាចៅអធិការវត្ត បានធ្វើការលើកឡើងឲ្យដឹងថា ក្រោយពីចាប់បានពស់នេះហើយ
ព្រះចៅអធិការវត្ត បានទាក់ទងទៅខាងភ្នាក់ងារមន្ទីរអភិរក្សសត្វព្រៃ ហើយពួកគេបាននាំយកពស់នោះទៅព្រលែងក្នុងព្រៃទៅ
ដោយពស់នេះព្យាយាម ចូលមកក្នុងវត្តដើម្បីចាប់មាន់ស៊ី ពេលដែលកូនសិស្សលោកនៅក្នុងវត្ត បានលឺសម្លេងប្លែកៗ
ក៏ទៅយកភ្លើង មកមើលថាជាសម្លេងអ្វី ស្រាប់តែពេលនោះ ក៏ប្រទះឃើញពស់វែករនាមនេះទៅ
គួរបញ្ចាក់ផងដែរថា ពស់វែករនាមនេះដែល ត្រូវបានចាប់ដោយផ្ទាល់ដៃរបស់ ព្រះចៅអធិការវត្តតែម្ដង ។
ពិតជាមិនធម្មតាទេ! ព្រះចៅអធិការវត្តមួយអង្គនេះ ចេះសូត្រមន្តគាថាដើម្បីចាប់ពស់វែកដ៏ធំមួយក្បាលនេះបានយ៉ាងស្រួល…
