ភ្ញាក់ផ្អើលខ្លាំងណាស់! ពេលដឹងថាចេកមួយដើមនេះតម្លៃ ១៥០០$ជាងកុំតែកូនស្រីមកឃើញទាន់កុំអីត្រូវឪពុកគាត់កាប់ចោលអស់…

ពិតជាសំណាងមែន ភ្ញាក់ផ្អើលខ្លាំងណាស់ពេលដឹងថា បុរសជនជាតិថៃម្នាក់ ដែលមានគណនីហ្វេបុកឈ្មោះ Samrit Saraphi បានបង្ហោះព័ត៌មានដ៏គួរអោយភ្ញាក់ផ្អើលមួយនេះ ធ្វើអោយអ្នកសារព័ត៌មានថៃជាច្រើនយកទៅចុះផ្សាយព្រោងព្រាត។

ក្នុងសារដែលបុរសជនជាតិថៃនោះបានសរសេរថា គាត់រៀបរាប់ពីរឿងចេកអាល់កាឡាំង ដែលមានតម្លៃ ៥ម៉ឺនបាតឫស្មើរនិង ១៥០០ដុល្លា

ម្ចាស់ចំការមួយកន្លែងក្នុងខេត្តសុរិន្ទ ក្នុងនោះគាត់បានរៀបរាប់អោយដឹងថា រឿងហេតុមួយបានកើតឡើងស្ថិតនៅផ្ទះរបស់ O Talan រស់នៅ ឃុំ Charas ស្រុក Buached ខេត្តសុរិន្ទ ជាកូនស្រីរបស់ម្ចាស់ចំការកៅស៊ូ។

ដោយ Talan បានទៅស្រោចទឹកកៅស៊ូរបស់នាងនៅចុងភូមិ ហើយក៏បានដើរឆ្លងកាត់ដោយចៃដន្យទៅដល់កន្លែងដើមចេកមួយដើម ដែលឪពុកនាងបានដាំវាជាច្រើនឆ្នាំកន្លងមកហើយ។

ហើយនាងក៏បានឃើញដើមចេកនោះ មានពណ៌ចម្លែកស្រដៀងនិងចេកដែលត្រូវបាន គេចុះផ្សាយនៅក្នុងព័ត៌មាន។ ក៏ប៉ុន្តែនាងមិនច្បាស់នោះទេថាចេកនោះជាចេក អាល់កាឡាំងឫមិនមែន

ភ្លាមៗនោះនារីជាកូនម្ចាស់ចំការរូបនោះក៏យកទូរសព្ទ័របស់នាងមកថតចេកនោះ ហើយបង្ហោះវាទៅលើហ្វេបុ៊កដើម្បីអោយអ្នកស្គាល់ចេកនេះជួយប្រាប់បន្ថែម។

ក្រោយមកក៏មានគេបញ្ជាក់ថាចេកនេះពិតជាចេក អាល់កាឡាំងពិតប្រាកដមែន ហើយក៏បានគេទាក់ទងទិញចេកនេះក្នុងតម្លៃ៥ម៉ឺនបាត។

ក្រោយពេលដែលព្រមព្រៀងតម្លៃគ្នារួចមក អ្នកទាក់ទងទិញចេកអាល់កាឡាំង ក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់នារីរូបនោះដល់ខេត្តសុរិន្ទភ្លាមតែម្ដង។

គួរបញ្ជាក់ដែរថាឪពុករបស់នារីខាងលើបានរៀបរាប់បន្ថែមអោយដឹងថា ចេកទាំងអស់នេះគឺជាចេកដែលបានដាំដុះនៅផ្ទះ ហើយត្រូវបានទុកចោលនៅក្នុងសួនច្បារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

ដោយសារតែមិនស្គាល់ទើបប៉ុន្មានខែមុនគាត់បានកាត់ចេកនោះអស់មួយចំណែកព្រោះគាត់គិតថាវាមាន ជម្ងឺ បើទុកវាអាចនឹងរាលដាលខូចទៅដល់ដំណាំផ្សេងទៀត។គាត់មិនបានដឹងនោះទេថា ជាចេកអាល់កាឡាំងដែលមានតម្លៃថ្លៃបែបនេះ។

ខ្ញុំពិតជាសប្បាយចិត្ត ដែលកូនស្រីខ្ញុំបានឃើញវាលើកដំបូង ប្រសិនបើយឺតជាងនេះ ប្រហែលជាគាត់នឹងត្រូវកាត់ដើមចេកនេះចោលម្ដងទៀតហើយ វាពិតជាសំណាងណាស់សម្រាប់កសិករដាំកៅស៊ូដូចគាត់ ដែលអាចរកប្រាក់បានពីចេកអាល់កាឡាំងយ៉ាងច្រើន។

Leave a Reply

Your email address will not be published.