ពិតជាអស្ចារ្យមែន! មហាសេដ្ឋីចិត្តធំម្នាក់នេះហ៊ានពាក់មាសពេញខ្លួន ហើយដើរទៅណាមិនយកអង្គរក្សទៅជាមួយទៀត…

មហាសេដ្ឋីចិត្តធំម្នាក់នេះ ហ៊ានពាក់មាសពេញខ្លួន ហើយដើរទៅណាមិនយកអង្គរក្សទៅជាមួយទៀត ៖

បរទេស៖ អាចនិយាយបានថាគឺជារឿងរ៉ាវដ៏ល្បីរន្ទឺ និងជាទីចាប់អារម្មណ៍យ៉ាងខ្លាំង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សេដ្ឋីនីជនជាតិឡាវម្នាក់ មានចិត្តធំហ៊ានពាក់មាសពេញខ្លួន

ដើរទៅណាមកណាដោយមិនខ្លាចរអារទាល់តែសោះ តែគ្រប់គ្នាបែរជានាំគ្នាកោតសរសើរពីភាពក្លាហាននេះទៅវិញ។ គេគ្រប់គ្នាស្គាល់គាត់ថា និងបានហៅគាត់ថាជា យាយ ផាន់

ហើយគាត់បានទទួលការអះអាងពីម្ចាស់ហាងមាសមួយ នៅក្នុងប្រទេសឡាវផ្ទាល់តែម្ដង ថាគ្រឿងអលង្កាដែលគាត់ពាក់ជាប់នឹងខ្លួននោះ សុទ្ធតែជាមាសសុទ្ធ មិនថាខ្សែក កងដៃ ចិញ្ចៀន និងក្រវិលជាដើម។

លើសពីនេះ ក្រៅពីមានលុយច្រើនហើយ យាយ ផាន់ ថែមទាំងចិត្តល្អទៀតផង ព្រោះគាត់បានយកលុយដែលគាត់ចាយមិនអស់ យកទៅបរិច្ចាគដល់អ្នកភូមិដែលក្រខ្សត់ស្ទើរគ្រប់ៗគ្នា។

អាចនិយាយបានថាគឺជារឿងរ៉ាវមួយដ៏គួរឲ្យស្ញប់ស្ញែង និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់គាត់ ព្រោះអ្នកមានមួយចំនួនក៏មិនប្រាកដថា

មានទឹកចិត្តដូចគាត់ឡើយហើយមានមនុស្សតិចណាស់ដែលដឹងថា មុនពេលដែលគាត់ក្លាយជាសេដ្ឋី គាត់ក៏ធ្លាប់ជាបុគ្គលិកក្នុងផ្សារទំនើបស៊ីប្រាក់ខែផងដែរ។

ប្រភពមិនបានបញ្ជាក់លម្អិតថា គាត់ធ្វើការអ្វីនោះទេ តែពេលនោះ គាត់ជាអ្នកតស៊ូប្រឹងប្រែងធ្វើការ មិនមាន ខ្សែក ក្រវិល ខ្សែដៃមាសពាក់ដូចឥឡូវទេ។

នេះបញ្ជាក់អោយ ឃើញថា គ្មានមនុស្សណាម្នាក់កើត មកហើយក្លាយជា សេដ្ឋីតែម្ដងទេ ទម្រាំមាន ថ្ងៃនេះ ម្នាក់ៗត្រូវព្យាមានប្រឹងប្រែងទាំងថ្ងៃ ទាំងយប់ដើម្បីសំរេចបានជោគជ័យក្នុងជីវិត។តោះប្រិយមិត្តមកតាមដានទស្សនារូបភាពខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published.