សំណាងមែន! កសិករម្នាក់នេះរើសបានថ្មមួយដុំដូចសាច់ជ្រូកបីជាន់ ដែរមើលទៅដូចគ្មានតម្លៃអីសោះតែចុងក្រោយក្លាយជាអ្នកមានដោយសារតែ…

ពិតជាសំណាងណាស់ កសិករម្នាក់រើសបានថ្មមួយដុំដូចសាច់ជ្រូកបីជាន់ ដែរមើលទៅដូចគ្មានតម្លៃអីសោះតែចុងក្រោយ..

កសិករម្នាក់នៅស្រុក Wuyuan ខេត្ត Jiangxi ប្រទេសចិនបានចែករំលែកសមិទ្ធផលរបស់គាត់បន្ទាប់ពីគាត់

ត្រលប់មកពីក្នុងព្រៃវិញ ដូច្នោះហើយអ្វីដែលជាជាកម្មសិទ្ធិរបស់គាត់គឺជារឿងដ៏កម្រ ។

វាជាដុំថ្មក្រហមដ៏ធំដែលមានរាងដូចជាបំណែកសាច់ជ្រូកដែលមានទំងន់ 45 គីឡូក្រាម ។

បុរសនោះបាននិយាយថាគាត់ធ្វើការនៅរោងចក្រមួយនៅលើភ្នំហើយបានរកឃើញថ្មនេះដោយចៃដន្យ ។

ដំបូងដោយសារតែការចង់ដឹង ចង់ឃើញគាត់បានសម្រេចចិត្តជីកឡើង ដោយមិនបានរំពឹងទុកថ្មគឺវាមានទម្ងន់ធ្ងន់ និងបាននៅក្នុងដីយ៉ាងជ្រៅ ។

ដុំថ្មមើលទៅដូចជាសាច់ជ្រូក ហើយបុរសនេះសប្បាយចិត្ត នឹងជីកហើយចង់យកវាទៅលក់ ។

តែបើយោងតាមអ្នកវិទ្យាសាស្រ្តបានឲដឹងថានេះគឺជា ថ្មរាងដូចសាច់ជ្រូកដែលជាថ្មធម្មជាតិ ភាគច្រើននៃថ្មនេះជាស៊ីលីកុន ឬ metamorphic ។

ហើយថ្មរាងដូចសាច់ជ្រូកនេះមានតម្លៃណាស់ ព្រោះវាមានផ្នែកនៃថ្មដែលមានក្រឡាពណ៌ស និងក្រហមប៉ុន្តែមានតែថ្មដែលមានរូបរាងបែបនេះត្រូវបានគេហៅថាជាថ្មសាច់ជ្រូកបីជាន់ ។

ថ្មសាច់ជ្រូកបីជាន់នេះត្រូវបានគេស្គាល់ផងដែរថា​ ជាថ្មដ៏មានតម្លៃដែលមានន័យថា មានសាច់បរិភោគរាល់ថ្ងៃនៃជីវិត និងមានភាពរីកចម្រើនខ្លាំងឡើងៗ។ ហើយតម្លៃថ្មនោះគឺ150ពាន់ដុល្លារអាមេរិក…៕

Leave a Reply

Your email address will not be published.