ស្មានមិនដល់សោះ! សំណាងមនុស្សមើលមិនឃើញមែន កំពុងជួសជុលផ្ទះដែលបានទិញតពីគេមក ស្រាប់តែក៏ប្រទះឃើញវ៉ាលីចាស់មួយពេលបើកមើលឃើញសុទ្ធតែលុយ…

សំណាងមនុស្សមើលមិនឃើញមែន កំពុងជួសជុលផ្ទះដែលបានទិញតពីគេមក ស្រាប់តែក៏ប្រទះឃើញវ៉ាលីចាស់មួយពេលបើកមើលឃើញសុទ្ធតែលុយពេញវ៉ាលី ៖

កាលពីកន្លងទៅនេះរឿងរ៉ាវនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈបុរស់ម្នាក់ឈ្មោះBranik អាយុ ៣៥ ឆ្នាំប្រកបរបរជាជាងសិប្បកម្ម ។

ហើយគាត់បានទិញផ្ទះនេះតាំងពីប៉ុន្មានឆ្នាំមុនវាត្រូវបានសាងសង់អំឡុងឆ្នាំ១៩៤០ក្រោយពេលទិញ លោកBranik ទើបបានជួសជុលតែជាន់ទី១និងទី២ ។

រហូតដល់ពេលមានថវិកា ទើបជួសជុលជាន់ក្រោមដី ស្រាប់តែស្មានពុំដល់នៅទីនោះ គាត់ក៏បានប្រទះនឹង កំណប់មួយ ក្នុងប្រហោងឈើមួយលើពិដានផ្ទះ ។

លោក Branik បានរកឃើញប្រអប់ដែកពណ៌បៃតងមានសណ្ឋានបែបបូរាណត្រូវបានលាក់យ៉ាងប្រុងប្រយ័ត្ននៅក្រោមស្រទាប់ម្នាងសិលា ។

ដំបូងគាត់ឃើញវាជាវ៉ាលីសមួយស្រាលហើយពុំសង្ឃឹមថាមានអ្វីពិសេសនៅក្នុងនោះទេ។ គាត់បានប្រាប់ថា ៖

(ខ្ញុំយកប្រអប់នោះចេញក្រៅ ហើយហៅភរិយាខ្ញុំឲមកមើលថាមានអ្វីនៅខាងក្នុង ក៏ឃើញមានរបស់ម្យ៉ាងមើលទៅស្រដៀងកាក់ ឬ មាសសន្លឹក) ។

ប៉ុន្តែជាកញ្ចប់ប្រាក់ដុល្លារចំនួន ៣ កញ្ចប់ពួកយើងក៏ចាប់បើកមើល ឃើញថាកញ្ចប់ទី១សុទ្ធតែក្រដាសប្រាក់ ២០ដុល្លារមានប៉ុន្មានពាន់ប៉ុណ្ណោះ

ហើយក៏បើកកញ្ចប់ទី២សុទ្ធតែក្រដាស៥០ដុល្លារ រាប់ទៅមាន៥០០០ ដុល្លារ និងដល់កញ្ចប់ទី៣សុទ្ធតែក្រដាស ១០០ ដុល្លារ ។

សរុបកញ្ចប់ទាំង៣មានប្រាក់ ២៣,០០០ ដុល្លារ ក្រៅពីនោះ នៅមានឃើញកាសែត Plain Dealer ចាស់មួយនៅក្រោមបាតប្រអប់ ថែមទៀត ។

Leave a Reply

Your email address will not be published.