ពិតជាមិនធម្មតាទេ! ថ្មីទៀតហើយគេទើបប្រទះឃើញរតនសម្បត្តិជាង១ម៉ឺនមុខនៅក្រោមដី ហើយបើគិតពីតម្លៃពិតជាមិនអាចកាត់ថ្លៃបានព្រោះតែ…

ថ្មីទៀតហើយទើបប្រទះឃើញ រតនសម្បត្តិជាង១ម៉ឺនមុខនៅក្រោមដី ហើយបើគិតពីតម្លៃពិតជាមិនអាចកាត់ថ្លៃបាន ៖ ដើម្បីចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ…

រតនសម្បត្តិជាច្រើនប្រភេទ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយនោះ ពេលនេះត្រូវបានរកឃើញ និងស្រង់ចេញពីក្រោមទន្លេ Minjiang ហើយ ដែលស្ថិតក្នុង

ខេត្តស៊ីឈួន ប្រទេសចិន។រតនសម្បត្តិទាំងនោះមានជាង១ម៉ឺនមុខ ដែលផលិតចេញពីមាស និងប្រាក់ហើយវាត្រូវបានរកឃើញ ដោយក្រុមបុរាណវិទូមួយក្រុម

និងផ្តល់ជាភស្តុតាងសម្រាប់រឿងនិទានមួយ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយ ថាជារឿងពិត គឺរឿង “ខ្លាលឿង” ។

ប្រភពព័ត៌មានបានឲ្យដឹងថា រឿងមួយនោះនិយាយអំពី មេដឹកនាំកសិករម្នាក់ឈ្មោះ Zhang Xianzhongដែលបានគ្រប់គ្រងលើខេត្តស៊ីឈួន ក្នុងអំឡុងចុងរជ្ជកាលមីង និងដើមរជ្ជកាលឈីង ។

រឿងព្រេងនោះបានដំណាលថានៅក្នុងឆ្នាំ១៦៤៦ ទូករបស់លោក Zhang ប្រមាណ ១ពាន់គ្រឿងបានលិចទៅ

ក្នុងទន្លេ ក្រោមស្នាដៃរបស់កងទ័ពព្រះចៅអធិរាជបណ្តាលឲ្យទ្រព្យសម្បត្តិដ៏ច្រើន សន្ធិកសន្ធាប់របស់គាត់លិចទៅជាមួយគ្នា។

ក្រុមអ្នកបុរាណវិទូបានរកឃើញកាក់មាស ប្រាក់ និងសំរិទ្ធរាប់ពាន់កាក់ រួមជាមួយនឹងគ្រឿងអលង្ការ ព្រមទាំងអាវុធដែលធ្វើពីដែកជាច្រើន នៅបាតទន្លេ Minjiang ដែលមានចម្ងាយ

៥០គីឡូម៉ែត្រភាគខាងត្បូងក្រុងChengduជាកន្លែងដែលទន្លេ Minjiang និងទន្លេJinjiangជួបប្រសព្វគ្នា ។

Leave a Reply

Your email address will not be published.