ស្ត្រី វ័យ ៣៩ឆ្នាំម្នាក់មក ពី ប្រទេស អ៊ូហ្គាន់ដា (Uganda) បាន បង្កើត បានកូន រហូត ដល់ ទៅ៤៤នាក់ ប៉ុន្តែ បាន ស្លា.ប អស់៦នាក់នៅ សល់
សរុប៣៨នាក់កំពុង រស់នៅ ក្រោម ដំបូល តែមួយ។ស្ត្រី ខាងលើ នេះ មាន ឈ្មោះ ថា Mariam Nabatanzi។នៅ អាយុ ១៣ឆ្នាំ
គ្រួសារ របស់ អ្នក ស្រី បាន លក់ អ្នក ស្រី ឲ្យ ទៅ បុរស ម្នាក់មាន អាយុ ចាស់ ជាងនាង២៧ឆ្នាំ។ពួកគេ ហៅ ថា «មង្គលការ»
ប៉ុន្តែ អ្នកស្រី Mariam នៅ ពេល នោះ មិន បាន ដឹង ថា ជា អ្វី ឲ្យ ប្រាកដ នោះ ទេ។មួយ ឆ្នាំ ក្រោយ មកអ្នកស្រី ក៏ បង្កើត បាន កូនភ្លោះ២នាក់ ដំបូងមួយ ឆ្នាំ ក្រោយ មក ទៀត ក៏ បង្កើត បាន កូន ភ្លោះ៣នាក់
ហើយ មួយ ឆ្នាំ ក្រោយ មក ទៀត ក៏ បង្កើត បាន កូន ភ្លោះ៤នាក់។ រហូត ដល់ មាន កូន២៣នាក់ទើប អ្នកស្រី សម្រេចចិត្ត ទៅ ជួប គ្រូពេទ្យដើម្បី រក វិធី ការពារ ណា មួយមិន ឲ្យ មាន កូន បន្ត ទៀត។
ផ្ទុយទៅវិញក្រោយធ្វើ ការ វិនិច្ឆ័យ រួចគ្រូពេទ្យ បាន ឆ្លើយ តប វិញ ថាអ្នកស្រី មាន ចំនួន អូវុល ខ្ពស់ ហើយ ការ ការពារ នឹង ធ្វើ ឲ្យ សុខភាពក៏ ដូច ជា ជីវិត អ្នកស្រី ស្ថិត ក្នុង គ្រោះថ្នាក់។បច្ចុប្បន្ន អ្នកស្រី Mariam
បាន បង្កើត កូន សរុប ចំនួន ៤៤នាក់ ក្នុង នោះ រួមមាន កូនភ្លោះ ២នាក់ ចំនួន៦ដងកូនភ្លោះ ៣នាក់ ចំនួន៤ដង, កូនភ្លោះ ៤នាក់ ចំនួន៣ដង និង កូន ទោល ចំនួន ២នាក់។
ចំណែក ឯ កូន៦នាក់ ទៀត បាន ស្លាប់។ អ្នកស្រី បាន ប្រាប់ ឲ្យ ដឹង ថា អ្នកស្រី គ្មាន ការ សោកស្ដាយ ឡើយ ហើយ ការ ដែល មាន កូន ច្រើន បែប នេះ គឺ ជា ពរជ័យ ពី ព្រះ។អាហារគឺ ជា ការ ចំណាយ ធំ បំផុត សម្រាប់ គ្រួសារ ដ៏ ធំ មួយ នេះ ដោយ ក្នុង មួយ ថ្ងៃ ពួកគេ ត្រូវការ ម្សៅពោត ១០គីឡូក្រាមសណ្ដែក ៧គីឡូក្រាម និងស្ករស ៤គីឡូក្រាម។
ដើម្បី ទូទាត់ ការ ចំណាយ ទាំង អស់ នេះ អ្នកស្រី Mariam បាន រៀន ជំនាញ ជា ច្រើន ដូចជា បេះ ផ្កា លក់ធ្វើនំ ខេករៀប ឥដ្ឋក្រង សក់រៀបចំ និង ដេគ័រ កម្មវិធី ព្រមទាំង ធ្វើ ម៉ូដ សក់ សម្រាប់ កូន ក្រមុំ ទៀតផង
យ៉ាងណាក៏ដោយកូនៗ របស់ អ្នក ស្រី ទាំង អស់ សុទ្ធតែ ទទួល បាន ការ អប់រំ រៀន សូត្រ។ កូនភ្លោះ ២នាក់ ដំបូង របស់ អ្នកស្រី បាន ក្លាយ ជា គិលានុបដ្ឋាយិកា ហើយ ម្នាក់ ទៀត ក្លាយ ជា អ្នក សាងសង់…។
ពិតជាមិនធម្មតាមែន! ស្រ្ដីម្នាក់នេះបង្កើតកូនបានដល់ទៅ ៤៤នាក់ ឲតែពេលមានផ្ទៃពោះម្តងៗបានសុទ្ធតែកូនភ្លោះដោយសារតែប្តីគាត់មានអ្វីពិសេស…
