វាសនាមនុស្សមើលមិនមែន! ទីបំផុត កែវ ចេញបទចម្រៀងច្រៀងជាភាសាខ្មែរលាយថៃ លើកដំបូងជាមួយតារាថៃទៀត(មានវីដេអូ)

ប្រាកដណាស់បងប្អូនពលរដ្ឋខ្មែរមិនតិចនាក់ទេពិតជាស្គាល់ បុរសម្នាក់ឈ្មោះ កែវ ជាក់ជាមិនខាន ដែលគាត់ជាជនជាតិខ្មែរតែធ្វើចំណាកស្រុកទៅធ្វើការ នៅប្រទេសថៃ។

កន្លងទៅនេះគាត់បានថតវីដេអូបង្ហោះនៅក្នុងបណ្តាញសង្គម (TikTok)

ដែលមានអ្នក Follow ជាង ៣លាននាក់ទៅហើយគិតត្រឹមថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នេះ។

កែវ ផ្តល់ការសប្បាយ ចេះឱនលំទោន មានស្នាមញញឹម គាត់ចេះលើកដៃសំពះគួរសម ហើយគាត់បង្ហាញពីការដឹងគុណ

គាត់មិនខ្មាសក្នុងការបង្ហាញពីកន្លែងការងាររបស់គាត់ ការស្លៀកពាក់របស់គាត់ នៅកន្លែងការងារ មិនថាគាត់គឺជាអ្នកស៊ីឈ្នូលឲ្យគេក្ដី

គឺចិត្តបរិសុទ្ធរបស់គាត់នេះឯងដែលធ្វើឲ្យមនុស្សកាន់តែស្រឡាញ់គាត់ និងកាន់តែចូលចិត្ត ហើយនិងចូលមក Follow គាត់កាន់តែច្រើនឡើងៗនោះឯង។

ហើយអ្វីសំខាន់បំផុត នោះ គឺ កែវ អត់ចេះមើលងាយអ្នកដទៃ គាត់អត់ចេះដាក់អ្នកដទៃឲ្យទាបជាងខ្លួនទេ

ហើយមនុស្សបែបនេះឯង ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងថៃ កាន់តែចូលចិត្ត និងគួរ Follow up។

នៅមិនទាន់អស់ទេ ស្រាប់តែថ្មីៗនេះទៀត នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ កែវ

បានបកស្រាយចម្រៀងមួយបទយ៉ាងពីរោះរណ្តំ ជាមួយតារាចម្រៀងថៃ ប៉ុន្មានដួងទៀត ក្រោមចំណងជើងថា“จองบานเนียง” ប្រែជាភាសាខ្មែរ “ចង់បាននាង”។

កាន់តែពិសេសបំផុតថែមទៀតនោះ កែវបានបកស្រាយចម្រៀងមួយបទនេះ ជាភាសាខ្មែរយើង លាយជាមួយភាសាថៃ ថែមទៀតផង។

ស្តាប់ចប់ហ្វេនៗ ទំាងខ្មែរ និងថៃ ជាច្រើនបានចូល comment ព្រាត ថា ៖ សំខាន់មានកូនខ្មែរទៀត, ខ្ញុំពិតជាមានមោទកភាពចំពោះបងកែវខ្លាំងណាស់,

កែវច្រៀងពីរោះណាស់, អបអរសាទរ កែវចេញចម្រៀងលើកដំបូងជាមួយបងប្អូនថៃ, So proud to be កូនខ្មែរ, ស៊ូៗកែវ អ្នកបានចាកចេញពីភាពលំបាកបណ្តើរៗហើយ។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត នោះ សូមទស្សនាចម្រៀងមួយបទនេះ ទំាងអស់គ្នា ៖

Leave a Reply

Your email address will not be published.