មិនធម្មតា! មង្គលការកូនប្រុស គង់ សុជាតិ ព្រឹកនេះ ប្រារព្ធធ្វើឡើងយ៉ាងអធិកអធមខ្លាំងណាស់…

កូនប្រុសច្បងរបស់ពិធីការិនី គង់ សុជាតិ បានដឹកដៃភរិយារូបស្រស់ ចូលរោងការតាមប្រពៃណីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នេះហើយ។

ពិធីសិរីជ័យមង្គលរបស់កូនប្រុសតារាជើងចាស់ដ៏ល្បីល្បាញរូបនេះ បានរៀបចំតុបតែងយ៉ាងប្រណីត

និង អធិកអធមមិនធម្មតានោះទេ សមស្របតាមកិត្តិយសគ្រួសារទាំងសងខាង។

នៅក្នុងកម្មវិធីពេលព្រឹកនេះ គេក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គម

ដើម្បីមកចូលរួមជូនពរដល់គូស្វាមីភរិយា។ងាកទៅមើលទិដ្ឋភាពមង្គលការទាំងមូលវិញ ឃើញការការរៀបចំតុបតែង

ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ ចំណែកឯកូនកំលោះកូនក្រមុំក៏ស្រស់ស្អាត និង ស្រស់សង្ហាស័ក្ដិសមនឹងគ្នាខ្លាំងណាស់ ។

Leave a Reply

Your email address will not be published.