លោក Senji Nakajima អាយុ ៦១ ឆ្នាំមាន ប្រពន្ធ និង កូន ២ នាក់ ប៉ុន្តែ លោក ថែមទាំងលួច មាន ប្រពន្ធចុង នៅ ខាងក្រៅ ផ្ទះ
ដោយយកចិត្តទុកដាក់ ណាស់និងថែរក្សា តែងតែ នាំ ដើរលេង កម្សាន្ត នៅ ទី កម្សាន្ត ជា ច្រើននិង មាន ភាព ស្និទ្ធស្នាល ជាង ប្រពន្ធ របស់ ខ្លួន ទៅ ទៀត ។
ប្រពន្ធចុង នោះគឺជា តុក្កតា កៅស៊ូ ២ នាក់ ឈ្មោះ Saori និង Ekue ។ហើយ៦ ឆ្នាំ មក ហើយ ដែរលោក Senji Najima បាន ចាកចេញ ឆ្ងាយពី ក្រុម គ្រួសារ ហើយរស់នៅ ទីក្រុង ណា ហ្គា ណូ ទៅ ធ្វើការ នៅ ក្រុង តូ ក្យូ
តែម្នាក់ឯងដូចនេះហើយ លោក ក៏ទិញ តុក្កតា កៅស៊ូ ចំនួន ២ ធ្វើ ជា ប្រពន្ធចុង ពី ដំបូង តុក្កតា ទាំង ២គ្រាន់តែ ជា ឧបករណ៍ បំបាត់ ការ អផ្សុក របស់ លោក Senji Nakajima ដែល នៅ ឆ្ងាយ ពី ផ្ទះ ប៉ុណ្ណោះ ប៉ុន្តែ ក្រោយមក លោក យកចិត្តទុកដាក់ ថែរក្សា ប្រៀបដូចជា មនុស្សពិតៗតែម្តង នៅ ពេលទំនេរ
លោក Senji Nakajima បាន នាំ តុក្កតា កៅស៊ូ ទាំង ២ ទៅ ដើរ កម្សាន្ត តាម ទីកន្លែងផ្សេង ៗដោយ លោក រុញ តាម រទេះ រួម ទាំង នាំ ទៅ ដើរទិញសម្លៀក បំពាក់និង កក់សក់ ផង ដែរ ។
ក្រៅពី នេះ នៅ ពេល ទទួលទានអាហារ ចេញ ទៅ ធ្វើការឬ ត្រឡប់ មក ផ្ទះ វិញលោកតែងតែ ស្វាគមន៍ ប្រៀប ដូច ជា មនុស្ស ស្រីពិត ៗ អីចិង ។
លោកធ្វើបែបនេះដោយគិតឃើញថាពួក គេ ទាំង ២ នាក់ អាចដេក ជុំ គ្នា ជាមួយលោកដោយ មិន ដែល ច្រណែន ទាស់ទែង គ្នា ទេ ។
ហើយលោក Nakajima និយាយថា នាងទាំង២មិនធ្លាប់ក្បត់លោកនិង មិនមែន ជាមនុស្សដែលមើលឃើញ តែលុយនោះទេទើបធ្វើ ឱ្យខ្ញុំលង់ស្នេហ៍នាងនិងស្រឡាញ់ពួកនាងជាងមនុស្សពិតទៅទៀតក្នុងពេល បច្ចុប្បន្ននេះនិងទៅអនាគត់ ។
ស្មានមិនដល់សោះចេះតែមានហ្មង! បុរសម្នាក់នេះពិបាករកស្រីស្អាតពេក ទើបធ្វើឲលោកសុខចិត្តទិញយកតុក្កតាកៅស៊ូធ្វើជាប្រពន្ធ…
