AMARILLO គឺជាសួនសត្វមួយ កន្លែង ស្ថិតនៅក្នុងរដ្ឋតិចសាស់ ។
នេះបើតាមសម្ដីមន្ត្រីដែរនៅទីក្រុង Amarillo នៃរដ្ឋតិចសាស់ គាត់កំពុងសុំជំនួយក្នុងការកំណត់អត្តសញ្ញាណរូបចម្លែកមួយដែលត្រូវបានគេឃើញនៅលើកាមេរ៉ាឃ្លាំមើលនៅសួនសត្វ Amarillo ។
តាមរយៈ KFDA បានរាយការណ៍ថា កាមេរ៉ាសុវត្ថិភាពបានចាប់យករូបភាពនេះនៅវេលាម៉ោង១និង២៥នាទីព្រឹកថ្ងៃទី២១ ឧសភា នៅក្នុងរបងជុំវិញសួនសត្វ Amarillo
ហើយ មន្ត្រីនៅសាលាក្រុងបាននិយាយថា មិនមានសញ្ញានៃការបំផ្លិចបំផ្លាញ ណាមួយ ឬការប៉ុនប៉ងចូលទៅក្នុងសួនសត្វនោះទេ ហើយមិនមានសត្វ ឬមនុស្សរងគ្រោះថ្នាក់ដោយសារសត្វចម្លែកនោះទេ។
យើងគ្រាន់តែចង់អនុញ្ញាតឱ្យសហគមន៍ Amarillo មានភាពសប្បាយរីករាយជាមួយនឹងរឿងនេះប៉ុណ្ណោះ” នាយកគ្រប់គ្រងឧទ្យាន និងទីកន្លែងកម្សាន្តរបស់ទីក្រុង Amarillo (COA) លោក Michael Kashuba បាននិយាយដោយសង្កត់ធ្ងន់ទៅលើរូបចម្លែកនេះត្រូវបានគេមើលឃើញនៅខាងក្រៅសួនសត្វប៉ុណ្ណោះ។
ហើយនៅពេលនេះ ដែរអ្នកទស្សនារូបចម្លែកនោះនៅសួនសត្វ Amarilloគេបានហៅថា UAO – គឺជាវត្ថុមួយដែរ មិនស្គាល់អត្តសញ្ញាណច្បាស់នោះទេ….!
តើនេះជាអ្វី? រូបចម្លែកមួយត្រូវគេ ចាប់បាននៅលើកាមេរ៉ាសុវត្ថិភាព នៅក្នុងសួនសត្វមួយឈ្មោះ Amarillo…
