តោះមកដឹងអំពីការរកឃើញឆ្អឹងបុរាណ! សង្ស័យជាយក្ស ហើយត្រូវពស់យក្ស រុំស្លាប់ទាំងពីរ នៅក្នុងរូងភ្នំមួយប៉ុន្តែការពិតគឺជា….

រកឃើញឆ្អឹងបុរាណ! សង្ស័យជាយក្សត្រូវពស់យក្ស រុំស្លាប់ទាំងពីរ នៅក្នុងរូងភ្នំមួយប៉ុន្តែការពិត​ គឺជាគ្រោងឆ្អឹងដែរជាផ្នែកមួយនៃការតាំងពិពណ៌សិល្បៈប៉ុណ្ណោះ​ ៖

នេះបើតាមការ អះអាងមួយបានប្រាប់ថា រូបភាព ដែរបង្ហាញ ពី ការ រក ឃើញ ខាង បុរាណវត្ថុ នៃ គ្រោង ឆ្អឹង យក្ស បាន លេច ឡើង នេះគឺដើម្បីទាក់ទាញអ្នកទស្សនាឲចូលមើលប៉ុណ្ណោះ…

ហើយពត៌មាននេះត្រូវបានផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ (នៅទីនេះ) ប៉ុន្តែត្រូវបានចែករំលែកឡើងវិញនៅក្នុងការបង្ហោះរូបថត នេះ បង្ហាញ ពី កន្លែង ជីក កកាយ មួយ ដែល មាន គ្រោង ឆ្អឹង ដូច មនុស្ស យក្ស

អម នឹង ឆ្អឹង ពស់ ដ៏ធំមួយនៅលើ បណ្ដាញសង្គម Facebook ដោយរូបភាពនោះត្រូវបានគេដាក់ចំណងជើងថា “គ្រោងឆ្អឹងយក្សដែរត្រូវបានគេរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧

នៅក្នុងរូងភ្នំមួយក្នុងទីក្រុង Krabi ប្រទេសថៃ។ នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីប៉ុន្មានខែមុន។ គ្រោង ឆ្អឹង នេះ ទំនង ជា បាន វាយ ពស់ ស្នែង ធំ រហូត ដល់ ស្លាប់»។

ប៉ុន្តែនេះមិនមែនជារបកគំហើញខាងបុរាណវត្ថុពិតប្រាកដនោះទេ ប៉ុន្តែជាការតាំងពិពណ៌សិល្បៈនៅ Krabi ប្រទេសថៃតែប៉ុណ្ណោះ…

ហើយការងារមួយនេះត្រូវបានបង្កើតឡើងដោយវិចិត្រករជនជាតិតៃវ៉ាន់ Tu Wei-cheng (នៅទីនេះ) សម្រាប់ប្រទេសថៃ Biennale ដែលជាការតាំងពិព័រណ៍អន្តរជាតិនៃសិល្បៈសហសម័យ។

យោងតាមក្រសួងវប្បធម៌តៃវ៉ាន់ បានប្រាប់ឲដឹងថារូបចម្លាក់”ប្រាសាទយក្ស””រុករកព្រំដែនរវាងអាណាចក្រនៃការពិត និងប្រឌិតដើម្បីគិតឡើងវិញអំពីប្រវត្តិសាស្ត្រ” ។

ហើយ រូបភាពនេះមិនបង្ហាញពីគ្រោងឆ្អឹងរបស់យក្សពិតប្រាកដនោះទេ។ វា ជា ចម្លាក់ ដែល បង្កើត ឡើង សម្រាប់ ការ តាំង ពិព័រណ៍ សិល្បៈ នៅ ប្រទេស ថៃតែប៉ុណ្ណោះ….។

Leave a Reply

Your email address will not be published.