ពិតជាកម្រណាស់! គេប្រទះឃើញហ្វូងដំរីព្រៃ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា…

យោងតាមទំព័រហ្វេសប៊ុករបស់ WCS Cambodia បានឲ្យដឹងថា អ្នកភូមិពូចារ រស់នៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូងខណៈពេលដែលពួកគាត់កំពុងប្រមូលអនុផលព្រៃឈើនៅភាគខាងត្បូង

នៃដែនជម្រកសត្វព្រៃកែវសីមាកាលពីចុងខែតុលា កន្លងទៅ។នៅពេលបានឃើញហ្វូងដំរីទាំងនេះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើដើមឈើ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន

ហើយបានថតសកម្មភាពសត្វដំរីទាំងនេះ ពេលពួកវាកំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើដែលពួកគាត់កំពុងលាក់ខ្លួន។

ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី ប៉ុន្តែមានការប៉ាន់ប្រមាណថា ដំរីប្រហែល ១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាហើយការប្រទះឃើញហ្វូងដំរីដ៏ធំ

មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រណាស់។គួរឲ្យដឹងដែរថា ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំ-រា-មកំ-ហែ-ងដោយសារការបា-ត់ប-ង់ទីជម្រក

ដែលបណ្តាលមកពីមានការកា-បរានព្រៃ-ខុស-ច្បា-ប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារធម្មជាតិ។ ប៉ុន្តែប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ដំរីទាំងនេះ

ក៏មានអារម្ភមិនសប្បាយចិត្ត និងរអ៊ូរទាំថាសត្វដំរីទាំងនេះតែងតែមកស៊ីបំផ្លាញដំណាំរបស់ពួក គាត់ជារឿយៗ ( ប្រភព៖ WCS Cambodia )

Leave a Reply

Your email address will not be published.