អស្ចារ្យណាស់កំពូលវីរៈបុរស! បុរសម្នាក់សុខចិត្តលោតចូលលូបង្ហូរទឹកស្អុយ ដើម្បីជួយសង្រ្គោះកូនឆ្មាមួយក្បាល់ដោយសារតែ…

វីរៈបុរសម្នាក់បានលោតចូលទៅក្នុងបំពង់បង្ហូរទឹក​ ដោយចុះចូលទៅក្នុងរន្ធមាត់តូចមួយដើម្បីជួយសង្រ្គោះកូនឆ្មា ដែលវង្វេងធ្លាក់ចូលក្នុងនោះ ។

សកម្មភាពវីរភាព របស់គាត់ទាំងមូលត្រូវ បានចាប់បាននៅលើកាមេរ៉ាសុវត្ថិភាពមួយ ។

កូន ឆ្មា តូច មួយ ក្បាល បាន ទៅ លាក់ ខ្លួន ក្នុង ម៉ាស៊ីន រថយន្ត ក្បែរ ចំណត រថយន្ត ។

ពេល អ្នកបើកបរ ត្រឡប់ មក ដល់ រថយន្ត វិញ កូន ឆ្មា បាន លោត ចេញ ភ្លាម ៗ ហើយ រត់ ទៅ លាក់ខ្លួននៅក្នុងបំពង់បង្ហូរនោះ ។

ដូច្នេះហើយ ឆ្មានោះចូលទៅក្នុងបំពង់បង្ហូរនោះ ហើយក៏ជាប់គាំងនៅខាងក្នុងនោះ ។ ហើយនៅពេលដែល Avi Kuzi បានដឹងអំពីកូនឆ្មាដែលជាប់នៅក្នុងលូនោះ គាត់ក៏បានមកជួយសង្រោះឆ្មានោះភ្លាមៗ ។

ដោយ លោក Avi បាននិយាយថា “ខ្ញុំតែងតែទៅទីនោះសម្រាប់មើលពួកគេ (សត្វ) មិនថាផ្លូវលំបាកយ៉ាងណាក៏ដោយ ។

ក្នុងនាមជាអ្នកជួយសង្គ្រោះ សត្វ ដ៏ពេញចិត្តពី ប្រទេសអ៊ីស្រាអែល លោកបានជួយសង្គ្រោះ សត្វរាប់ពាន់មកហើយ ដោយសារការខិតខំប្រឹងប្រែងបែបនេះ ហើយទើបគាត់ក្លាយជាវីរៈបុរសជួយសង្រ្គោះ

គាត់បាននិយាយថា «ខ្ញុំតែងតែជួយសង្រ្គោះសត្វជាច្រើនមកហើយ វាមិនមែនគ្រាន់តែខ្ញុំស្រឡាញ់សត្វប៉ុណ្ណោះទេ ប៉ុន្តែវា ច្រើន ជាង នោះពួកគេ(សត្វ) គឺជាផ្នែកនៃឈាមរបស់ខ្ញុំហើយ ពួកគេ គឺជា កម្លាំងចិត្តបន្ថែម នៅក្នុង រាងកាយ របស់ខ្ញុំ » ។

Leave a Reply

Your email address will not be published.