នេះគឺជារឿងពិតមួយនៅខេត្តក្រចេះ ដែរឪពុកបានស្លាប់ ហើយចាប់កំណើតជាសត្វគោវិញព្រោះចង់រស់នៅជាមួយគ្រួសារវិញ ។
នេះបើតាមសម្ដីស្រ្ដីវ័យចំណាស់ម្នាក់បាននិយាយថា ប្ដីរបស់គាត់ឈ្មោះ ទុល ឃុត បានស្លា.បទៅអស់រយៈពេល
ជាង២ឆ្នាំដោយសារជំងឺឈឺចាស់។ ហើយ ក៏បានចាប់ជាតិមកវិញជាសត្វគោឈ្មោលមួយក្បាល
ហើយស្រ្ដីនោះបានបន្តទៀតថាដើមឡើយគាត់មិនបានដឹងថាប្ដីគាត់ដែរបានស្លា.បទៅហើយនោះ បានចាប់ជាតិមានកំណើតថ្មី ជាសត្វគោនោះទេ ។
ដោយគាត់បានរំលឹកថាមានថ្ងៃមួយ នៅពេលដែរមេគោរបស់គាត់បានកើតកូនឈ្មោលមួយក្បាល
ហើយកើតបានរយៈពេល១០ថ្ងៃក៏បានរត់ឡើងមកលើផ្ទះ និងបានលិតថើបគាត់ និង កូនចៅគាត់ដែរនៅលើផ្ទះជាមួយ
និងបានបញ្ចេញអាកប្បកិរិយានិងវិញ្ញាណស្ដាប់តាមការនិយាយស្ដី ដូចកាលដែរប្ដីគាត់នៅរស់ អីចិង ។
ហើយស្រ្ដីវ័យចំណាស់ ដែរជាប្រពន្ធ រូបនេះបានបន្តទៀត ថា ក្រោយពីមានការសង្ស័យពីការបញ្ចេញអាកប្បកិរិយា
និងវិញ្ញាណរបស់កូនគោ ដូចខ្មោចប្ដីបែបនេះទើបគាត់និងកូនៗបាននាំគ្នា ទៅរកគ្រូបន់ជាន់រូបមើល និងក៏បានប្រាប់ថាកូនគោមួយក្បាលនេះ
គឺជាប្ដីរបស់គាត់ដែរបានចាប់កំណើត ដើម្បីមកបង់គ្រប់ជាតិ ហ់យខ្មោចប្ដីរបស់គាត់មិនបានចង់ចាប់ជាតិជាសត្វគោនោះទេ គឺគាត់ចង់ចង់ចាប់ជាតិជាមនុស្ស
ហើយគាត់ចង់មកចាប់ជាតិជាមួយកូនស្រីរបស់គាត់ តែដោយសារកូនស្រីរបស់គាត់បានថ្នាំពន្យាកំណើតទើបមិនអាចមកចាប់ជាតិជាមនុស្សបាន ។
ហើយគាត់ក៏បានមកចាប់កំណើតជាសត្វគោឬសត្វអ្វីក៏ដោយឲតែបានមករស់នៅជាមួយនិងក្រុមគ្រួសាររបស់គាត់ដូចកាល់ពីជាតិមុនវិញ ។