សមជាមាតាដៃ១០០ពិតមែន! ឃើញហើយស្រក់ទឹកភ្នែកនេះហើយទឹកចិត្តម្តាយ ជាស្រ្តីមេម៉ាយម្នាក់ហើយ ខំឡើងដើមត្នោតទាំងត្រដាបត្រដួសដើម្បីចឹញ្ចឹមកូនតូចៗ…

ដើម្បីចិញ្ចឹមជីវិត ស្រ្ដីមេម៉ាយកូន២ ខំប្រឹងយ៉ាងត្រដាបត្រដួសដើម្បីរស់ ចិញ្ចឹមកូន ព្រលឹមស្រាងៗមិនទាន់ទេគឺ ស្ត្រីមេម៉ាយទុរគតជន មួយរូបនេះ បានទុកកូនប្រុសតូចៗ២នាក់ចោលនៅក្នុង ខ្ទមស្លឹកតូចមួយ ហើយចេញទៅ រែកបំពង់ទៅឡើងដើមត្នោតក្នុងភូមិ ដើម្បីយកទឹករំងាស់ស្ករ លក់ដើម្បីយកប្រាក់បន្តិចបន្តួចមកចិញ្ចឹមកូនដ៏កម្សត់របស់គាត់ ។

រហូតដល់ម៉ោង៨ព្រឹក ទើបរួចការងារដែរ គ្រោះថ្នាក់នេះ បានរួចរាល់ ហើយក៏រែកទឹកត្នោតជាច្រើនបំពង់ត្រឡប់យកមកផ្ទះវិញហើយជួលកាលកូនៗពេលភ្ញាក់ពី ដំណេករកម្តាយមិនឃើញ កូនៗរបស់គាត់ក៏ដឹកដៃគ្នា ទៅតាមរកម្តាយដល់ដើមត្នោតក៏មាន ។

ហើយជួនកាលពេលខ្លះទៀតដេកនៅមិន អស់ងងុយ ផងនោះ កូនប្អូនក៏បន្តដេកលក់លើដីក្បែរគល់ត្នោត រង់ចាំម្តាយហើយមើលទៅគួរឱ្យអាណិតខ្លោច ចិត្ត ណាស់ ទម្រាំម្ដាយចុះពីលើដើមត្នោតមកវិញ។ នេះជីវិតស្ត្រីមេម៉ាយកូន២ ដែរប្រកបរបរឡើងត្នោតដើម្បីអាចចិញ្ចឹម កូនៗរបស់គាត់ឲបានរស់

ហើយនេះគឺជីវិតស្ត្រីមេម៉ាយ ដែរលំបាក ម្នាក់ដែរខំប្រឹងត្រដររស់ ដែរនិងកំពុងប្រកបរបរប្រថុយដល់អាយុជីវិត របស់ខ្លួន ក៏សុខចិត្តឡើងត្នោត ដែលជាមិនមែនជាជំនាញរបស់ខ្លួនជាស្រីនោះទេ ហើយគ្រាន់តែ ប្តូរមកវិញបាននូវប្រាក់កម្រៃបន្តិចបន្តួច ហើយមិនសក្តិសមទៅនឹងកម្លាំងពលកម្ម ដែរគាត់ហានប្រថុយជីវិតយ៉ាងនេះទេ ។

ក៏ ប៉ុន្តែគាត់ក៏ មិនដឹងថាត្រូវទៅធ្វើអ្វីផ្សេងក្រៅពីនេះ ដើម្បី ឱ្យបានប្រាក់! ហើយថាតើមានស្ត្រីប៉ុន្មាននាក់ ដែរអាចធ្វើបែបនេះបានដូចគាត់ទៅ?ហើយចំពោះជីវភាពប្រចាំថ្ងៃនេះ គាត់ក៏បានត្អូញត្អែរដែរថា ខ្វះខាតខ្លាំងណាស់ក៏ ព្រោះតែត្នោតមិនសូវចេញទឹក ហើយគាត់បានស្ករក្នុង១ថ្ងៃតែ២គីឡូក្រាមទេ ហើយ លក់បានត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ។

គាត់ក៏បន្តប្រាប់ថា បើខែវស្សាអស់ផ្កាត្នោតគៀបយកទឹក គាត់ក៏បានទៅស៊ីឈ្នួលភ្ជួររាស់ឱ្យ គេមួយព្រឹក បានតែ ៥ពាន់រៀលទេ តែបើដកស្ទួងវិញបាន១៥.០០០រៀល ។ ហើយខែច្រូតក៏ដូចគ្នាដែរ គឺមួយថ្ងៃបាន១៥.០០០រៀល ។ ហើយគាត់រៀបរាប់ថា សព្វថ្ងៃនេះពេលខ្លះក៏ទៅជំពាក់ របស់គេតាមតូបអ្នកលក់មកហូប មានដូចជាខ្លាញ់ ពងទា ទឹកត្រីជាដើម។

ជាចុងក្រោយស្ត្រីមេម៉ាយទុរគ តបានលើកម្រាមដៃដប់ សូមក្តីមេត្តាពីសប្បុរសជនជិតឆ្ងាយ និងអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត សូមមេត្តាជួយគាត់ឱ្យបានជម្រកស្នាក់នៅសមរម្យ ជួយធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតគាត់ និងកូនផង ព្រោះកូនគាត់តាំងពីកើតទាំង២នាក់ ក៏គ្មានសំបុត្រកំណើតដែរ ។

បើមានឯកសារទាំងនេះ គាត់និងសុំគេចូលធ្វើការនៅរោងចក្រ។ហើយ ម្យ៉ាងវិញទៀតក៏អំពាវនាវសូមឲសប្បុរសជន មេត្តាជួយធ្វើអណ្តូងទឹក១ ព្រោះសព្វថ្ងៃ ទៅសុំដងអណ្តូងទឹកគេឆ្ងាយពីផ្ទះណាស់ និងចុងក្រោយសុំកង់១គ្រឿងសម្រាប់ឱ្យកូនទៅរៀនផង ទុកសម្រាប់ទៅដឹកអុសផង ។

វាចាដែលបង្ហូរចេញពីស្ត្រីមេម៉ាយរូបនេះពិតជាធ្វើឱ្យយើងទាំងអស់គ្នារំជួលចិត្តពន់ពេកណាស់ ហើយនេះជាការតស៊ូក្នុងជីវិតជាស្ត្រីភេទម្នាក់ ដែលមិនមានវាសនាល្អដូចស្ត្រីគេដទៃ បែរជាផ្ញើវាសនាលើចុងត្នោត …។

Leave a Reply

Your email address will not be published.