ដោយមានបុរសម្នាក់បានធ្វើដំណើរផ្សងព្រេងចូលព្រៃជ្រៅ ក៏ប្រទះឃើញរោងផ្គុំ ដោយមែកឈើតូចមួយដែលបានរៀបចំយ៉ាងមានរបៀបរៀបរយ និងផ្លែប៊ីរីព្រៃនៅគរលើគ្នាម្ដុំៗ គួរឲ្យចាប់អារម្មណ៍ ខ្លាំងនិងភ្ញាក់ផ្អើលមែនទែន។
ដំបូងឡើយ ដោយបុរសផ្សងព្រេងរុករកខាងលើ នោះបានគិតថាប្រហែលជាមានមនុស្សមកសាងសង់រោង សម្រាប់រក្សាទុកផ្លែឈើហើយមើលទៅ។
ក៏ប៉ុន្តែរោងនោះមានវិមាត្រ៣០សង់ទីម៉ែត្រ គ្របពីលើដោយមែកឈើតូចៗបិតជិត និងមានមែកឈើធំបី បួនជាសសរបង្គោលសម្រាប់ទ្រ។
ហើយចំណែកនៅលើដំបូលមានស្មៅ តូចៗជាច្រើនដើមដាក់តម្រៀបគ្នា ទំនងសម្រាប់ទប់កម្ដៅ ភ្លៀង ខ្យល់ និងសត្រូវនានាមកយាយី។អ្វីដែរធ្វើឲ្យអ្នកដើរផ្សងព្រេងនោះកាន់តែចាប់អារម្មណ៍បន្ថែមទៀតនោះ
គឺក្នុងរោងនេះមានការខណ្ឌចែកជាផ្នែកផ្សេងគ្នាសម្រាប់ដាក់ប្រភេទផ្លែឈើព្រៃខុសៗគ្នា ហើយបុរសនោះដដែលក៏ទាល់គំនិតគិតមិនចេញ ផងដែរ ទាំងគាត់នឹកក្នុងចិត្តចង់ដឹងថាអ្នកណាមកសង់រោងខ្ទមនៅក្នុងព្រៃជ្រៅបែបនេះទុកចោល។
ចំពោះហេតុការណ៍ដែរបានកើតឡើងនៅក្នុងព្រៃនៅតំបន់មួយ របស់ប្រទេសអូស្ត្រាលី។ហើយដោយក្ដី អន្ទះសាចង់ឃើញ គាត់បានសម្រេចចិត្តពួនសម្ងំចាំមើលនៅក្បែររោងនោះ…!
ដោយរង់ចាំមិនចេះតិចនាទីទេ គឺរហូតដល់ប្រមាណបី បួន ម៉ោងទើបម្ចាស់រោងនោះបង្ហាញខ្លួនឲ្យឃើញពិតប្រាកដមែន។
ដោយម្ចាស់កន្លែងខាងលើ ពិតជាធ្វើឲ្យអ្នកផ្សងព្រេងមិននឹកស្មានមែនដោយ ម្ចាស់នោះ ជាបក្សីមួយក្បាលជាប្រភេទ Vogelkop Bowerbird ដែលវត្តមានវាភាគច្រើននៅអូស្ត្រាលី និងប្រទេសកោះ Papua New Guinea។
ហើយបុរសដ៏ដែលនោះក៏បានដើរពិនិត្យមើលជុំវិញរោងឈើ និងពិនិត្យលើមែកឈើ រួចសន្និដ្ឋានថា បក្សីនេះអាចចំណាយពេលសង់សំបុកដ៏ស្មុកស្មាញនេះប្រើរយៈពេលប្រមាណជា ១០ ទៅ១២ខែយ៉ាងតិច។
ដោយមនុស្សជាច្រើនគិតថា បក្សីនេះប្រាកដជាបក្សីញីហើយ បានជារៀបចំ បរិវេណ សំបុកយ៉ាងស្រស់ស្អាត មានសណ្ដាប់ធ្នាប់ដូច្នេះ ប៉ុន្តែប្រភពពីបុរសខាងលើបានបញ្ជាក់ថា បក្សីនេះមិនមែនញីទេ គឺឈ្មោលទៅវិញ
ហើយវាជ្រើសរើសផ្លែឈើព្រៃពណ៌ឆើតៗ និងដាក់ឲ្យមានរបៀប ព្រោះដើម្បីទាក់ទាញបក្សីញីចុះមកស៊ី និងមានឱកាសបង្កាត់ពូជជាមួយគ្នាយ៉ាងស្រួល។
អស្ចារ្យណាស់! គេប្រទះឃើញរោងដ៏ចម្លែកមួយកណ្ដាលព្រៃជ្រៅ ហើយក៏បានពួនចាំមើលឲដឹងស្រាប់តែ មួយសន្ទុះក្រោយមកក៏ជួបហេតុការណ៍នឹកស្មានមិនដល់…
