ខ្លោចចិត្តអាណិតប្រពន្ធណាស់! បុរសជនជាតិជប៉ុនម្នាក់រស់នៅជាមួយប្រពន្ធរាល់ថ្ងៃ តែមិននិយាយរកគ្នាអស់រយៈពេលជិត ២០ឆ្នាំ សូម្បីតែមួយម៉ាត់ ដោយសារតែមូលហេតុ…!

ពត៌មានបរទេស : តើអ្នកជាមនុស្សដែលមិនមាត់កសូម្បីបន្តិចតើមែនដែរទេ?? តើអ្នកមានអារម្មណ៍ថា ត្រូវដៃគូរបស់អ្នកបដិសេធមិននិយាយរកប្រហែលជា៣ ៤ ម៉ោង ឬក៏មួយថ្ងៃ ដោយសារតែគេខឹងនិងអ្នក

ហើយសងសឹកអ្នកដោយមិននិយាយស្ដីជាមួយអ្នកទេ?ហើយវាពិតជាកម្រមានណាស់ ដែលបុរសរូបនេះបានកាត់បន្ថយការនិយាយស្ដីជាមួយអ្នកដទៃទៀត ហើយបានឈប់ និយាយជាមួយប្រពន្ធរបស់គាត់អស់រយៈពេល ជិត២០ឆ្នាំ ទៀតផង ។

ស្តាប់មើលទៅយើងស្ទើ តែ គោតថាមិនអាចទៅរួចទេ ប៉ុន្តែនេះគឺជាអ្វីដែលបានកើតឡើងរវាង ប្តីប្រពន្ធជនជាតិជប៉ុនមួយគូ បើទោះបីជាពួកគាត់ រស់នៅជាមួយគ្នា រាល់ថ្ងៃឆ្លងកាត់រឿងរ៉ាវជាមួយគ្នាជាច្រើនក៏ដោយ…!

ដោយសារ តែឪពុកម្ដាយមិននិយាយរកគ្នារហូតដល់កូនម្នាក់របស់ពួកគេ ក្នុងចំណោមកូនទាំងអស់ បាន សម្រេច ចិត្តយកបញ្ហាទៅដោះស្រាយដោយខ្លួនឯងផ្ទាល់ ។

ដូចនេះកូនម្នាក់ឈ្មោះ Yoshiki បានសរសេរសំបុត្រទៅកាន់កម្មវិធីទូរទស្សន៍ដ៏ពេញនិយមមួយដើម្បីសុំជំនួយក្នុងការ ជួយឪពុកម្តាយ របស់គាត់ឱ្យជៀសផុតពីបញ្ហាមិននិយាយរកគ្នា ។

គេក៏បានឲគាត់ធ្វើការដើរកំសាន្តនៅខាងក្រៅ ដែរត្រូវបានរៀបចំឡើងសម្រាប់ប្ដីប្រពន្ធចំណាស់មួយគូ នេះនៅក្នុងឧទ្យាន ដោយឲអ្នកទាំង២ មានការណាត់ជួបជាលើកដំបូងដោយមានកូនបីនាក់កំពុងមើលហើយបង្ហូរទឹកភ្នែក ។

ទីបំផុតលោកតា Otou បាននិយាយទៅកាន់ភរិយារបស់គាត់ថា: (អូនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីកូនៗ រហូតមកដល់ពេលនេះ អូនបានស៊ូទ្រាំនឹងការលំបាកច្រើនណាស់ បងចង់ឲ្យ អូនដឹងថា បងមាន សេចក្ដីត្រេកអរខ្លាំងណាស់ ហើយគុណចំពោះគ្រប់យ៉ាង)….

ហើយគាត់បានរៀបរាប់បន្ថែមទៀតថា (ខ្ញុំជាមនុស្សម្នាក់ដែរតែងតែច្រណែន ខ្ញុំមិននិយាយស្តីរកគេ ឥឡូវនេះខ្ញុំគិតថារឿងនេះមិន ត្រឡប់មកវិញទៀតទេដោយក្រោយមកគាត់បានសារភាពប្រាប់អ្នកស្រីថា គាត់មិននិយាយរកដោយសារតែ គាត់ច្រណែន នឹងកាលដែលនាងយកចិត្តទុកដាក់លើកូនៗខ្លាំងជាងប្ដី)។

វាពិតជាគួរឱ្យខ្មាសអៀនណាស់ ដែលពួកគេស៊ូទ្រាំនឹងភាពស្ងៀមស្ងាត់មិននិយាយរកគ្នា អស់រយៈពេល ជិត២០ឆ្នាំ ពីព្រោះ Otou មិនអាចយកឈ្នះនឹងអារម្មណ៍របស់គាត់បាន។

Leave a Reply

Your email address will not be published.