ពិតជាស្អាតនិងអស្ចារ្យខ្លាំងណាស់ តោះឆ្លងភពទៅមើលសម័យអង្គរ ដើម្បីបានឃើញទិដ្ឋភាពពិតៗកាលពី ១ពាន់ឆ្នាំមុន គ្រាន់តែមើលក៏មានសេចក្ដីសុខដែរ…!

ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ។

ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិស​ទីនៅទូរទាំងពិភពលោក។

ហើយជាការពិតណាស់ប្រាសាទដ៏អច្ឆរិយនេះត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ នៅសម័យបច្ចុប្បន្ន ហៅថា អង្គរវត្ត ដែរជាអធិរាជាណាចក្រខ្មែរ និងជាប្រាសាទតំណាងឱ្យភ្នំសុមេរុ ។

អ្នកសិក្សាស្រាវជ្រាវទូទាំង សាកលលោកបតែងតែស្ងប់ស្ងែងនូវស្ថាបត្យកម្មដ៏អស្ចារ្យគ្មានពីរលើលោកមួយនេះ ដោយសារតែគំនិតច្នៃប្រឌិតដ៏នឹកស្មានមិនដល់

ដែរបានយកថ្មមកធ្វើជាប្រាសាទដោយដៃ និងគ្មានឧបករណ៍ទំនើបនោះទេ ប៉ុន្តែអាចឈរជើងបានយ៉ាងរឹងមាំក្រោមខ្យល់ភ្លៀង រាប់រយឆ្នាំ …!

ដោយសារភាពអស្ចារ្យបែបនេះហើយទើបក្រុម អ្នកវិទ្យាសាស្ត្រអាមេរិក បារាំង និងបណ្ដាប្រទេសផ្សេងៗទៀតបានមក សិក្សាស្រាវជ្រាវអំពី ដំណើរការកសាង

ប្រាង្គប្រាសាទនេះឡើង​ ដោយតាមរយៈវត្ថុតាំងដែលបន្សល់ទុកជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន នេះ។ហើយសាកលវិទ្យាល័យ Monash ដ៏ល្បីល្បាញរបស់ប្រទេសអូស្ត្រាលីក៏បានមកសិក្សាអំពីប្រវត្តិនៃការកសាងប្រាសាទអង្គរវត្ត

និងបានបង្កើតជាវីដេអូបែបគំនូរជីវចលបង្ហាញឱ្យឃើញពីទិដ្ឋភាពគ្រប់បែបយ៉ាងនៅក្នុងសម័យអង្គរដ៏រុងរឿង មួយនេះ…!

ដោយមើលតាមរយៈវីដេអូនេះ បានបង្ហាញឱ្យឃើញពីទ្រង់ទ្រាយដើមនៃប្រាសាទអង្គរ ស្រោបទៅដោយពណ៌មាស ជាមួយក្បូរក្បាច់ចម្លាក់ពីវិចិត្រករខ្មែរដ៏ឆ្នើមនាសម័យកាលនោះ ។


ដែរស្ថិតនៅចំទីតាំង ដ៏ល្អបំផុតមានតែមួយគ្មានពីរនាកណ្ដាលព្រៃព្រឹក្សា ដោយមានគូរទឹកព័ទ្ធជុំវិញដែរ

ធ្វើឱ្យប្រាសាទដ៏ធំមហិមាមួយនេះ ប្រៀបដូចជាសំណង់អាទិទេពមួយនៅកណ្ដាលទ្វីពលោក ទាំងមូលនេះ។

ហើយប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជា ដែរជារូបភាពតំណាងប្រទេសជាតិខ្មែរ

និងជាប្រាសាទតែមួយគត់ សម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ …! សូមទស្សនាទិដ្ឋភាពដូចខាងក្រោម…!

Leave a Reply

Your email address will not be published.