ពុទ្ធោលោកអើយ! ពិតជាមិនគួរឲចង់ជឿ ចេះតែឆ្ងល់ថាហេតុអ្វីលឺសម្លេងអីប្លែកៗ ក្នុងម៉ាស៊ីនត្រជាក់ពេលបើកមើលឃើញសុទ្ធតែពស់…

កាលពីពេលថ្មីៗនេះ ដោយបុរសជនជាតិថៃម្នាក់បានបង្ហោះសារនៅលើ បណ្តាញសង្គមក្រោយពីគាត់បានជួបហេតុការណ៍សឹងតែមិនគួរឲជឿសោះ

ដោយឃើញសត្វពស់ជាច្រើនក្បាលសង្ងំនៅក្នុងម៉ាស៊ីនត្រជាក់ក្នុងបន្ទប់គេងរបស់គាត់… ។

លោក Somkiat Thawornsuk ជាម្ចាស់ផ្ទះបានឲ្យដឹងថាហេតុការណ៍ មួយនេះបានកើតឡើងកាលពីថ្ងៃ ទី 08​​ ខែ ឧសភា ឆ្នាំ 2022 ។

ដោយយោងតាមសម្តីរបស់លោកSomkiatបានបញ្ជាក់ឲដឹងដែរ ថានៅយប់ថ្ងៃច័ន្ទនៅពេលដែលលោកបានបើកម៉ាស៊ីនត្រជាក់មក លោកក៏បានលឺសម្លេងម្យ៉ាងចេញពីក្នុងនោះ

ដូចនេះហើយលោកក៏សម្រេចចិត្តបើកគំរបម៉ាស៊ីនត្រជាក់ដើម្បីពិនិត្យមើលឲច្បាស់…ក៏ស្រាប់តែលោកបានឃើញពស់ជាច្រើនក្បាលសង្ងំនៅក្នុងនោះសឹងតែធ្វើឲ្យ លោកស្រែករកពុទ្ធោ ពុទ្ធាំងទៅហើយ ។

យ៉ាងណាមិញពស់ដែលសង្ងំនៅក្នុងម៉ាស៊ីនត្រជាក់នោះ មានចំនួនសរុប៥ក្បាលហើយក៏មិនមានរបាយការណ៍មួយណាបញ្ជាក់ឲច្បាស់ថាពស់៥ក្បាលនោះជាពស់អ្វីនោះឡើយ…!

ដោយទន្ទឹមនឹងនេះដែរអ្នក សារព័ត៌មានចិន បានរាយការណ៍ថាពស់ដែលត្រូវបានគេរកឃើញនៅក្នុងផ្ទះរបស់លោកSomkiatគឺមិនមានបង្កហានិភ័យ ដល់អាយុជី វិត ឡើយ ពួកវាគ្រាន់តែសង្ញំដើម្បីចាប់សត្វកណ្ដុរឬសត្វផ្សេងៗសំរាប់ធ្វើចំណីតែប៉ុណ្ណោះ ។

Leave a Reply

Your email address will not be published.