កូនខ្មែរមួយរូប! ខំប្រឹងរៀនរហូតបញ្ចប់ការសិក្សាផ្នែកបណ្ឌិតសភាយោធាអាមេរិច ត្រូវលោកយាយប្រគល់ខ្សែរគោ និងក្រម៉ាអោយជាការដូរ…

នៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើល ពីអាខោនហ្វេសបុក របស់បុរសម្នាក់យ៉ាងច្រើន និងចែករំលែកជាបន្តបន្ទាប់ដែលបានរៀបរាប់

ពីរឿងពិតរបស់ខ្លួន ដែលជាកូនអ្នកស្រែចំការក្រីក្រខំរៀនសូត្រ និងទទួលបានជោគជ័យបញ្ចប់ការសិក្សា ផ្នែកបណ្ឌិតសភាយោធាអាមេរិក

ត្រូវបានលោកយាយ ជាទីស្រលាញ់របស់លោកបានប្រគល់នូវខ្សែគោ និងក្រម៉ាដែរជារបស់គាត់ដែលធ្លាប់ប្រើកាល ពីនៅក្មេងមកជាកាដូរជូនលោក

ពេលដែលបញ្ចប់ការសិក្សា នៅបរទេស ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ក្នុងរូបថត ដែលមានឈ្មោះ ( Moon Pich )

បានធ្វើការបង្ហោះនៅលើ ហ្វេសបុក នាព្រឹកថ្ងៃទី 30 ខែឧសភាឆ្នាំ 2022 នេះថា អនុស្សាវរីយ៍នៃជីវិត ។

ដប់ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រមារ និងខ្សែគោដែលខ្ញុំប្រើហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ ខ្ញុំតែងតែប្រើវាសម្រាប់ជាថ្នក់ដាក់បាយទឹក

និងសៀវភៅនៅពេល ទៅខ្វាលគោ ពេលរស់នៅស្រុកកំណើតភាគច្រើននៅក្នុងថ្នក់ គឺមានតែបាយនិងអំបិល ដែលលោកយាយឲ្យ

តែកន្លងមកនេះលោកយាយបានយកខ្សែរគោ និងក្រម៉ា ធ្វើជាកាដូរសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំ ។

បណ្ឌិតសភាយោធាអាមេរិក គាត់បានប្រាប់ទៀតថា លោកយាយ គាត់រក្សាវាទុកព្រោះពេលនឹកចៅម្ដងៗយាយតែង យកវាមកមើលដើម្បីកុំឱ្យនឹករលឹកចៅខ្លាំងពេក

លោកយាយបន្តទៀតថានៅពេលនេះយាយប្រគល់វាឱ្យចៅវិញ ព្រោះទៅដល់ទីណា សូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងខ្វាលគោអោយសោះ ៖

Leave a Reply

Your email address will not be published.