នៅលើបណ្ដាញសង្គម ហ្វេសបុកមួយមានភ្ញាក់ផ្អើលពី អាខោនហ្វេសបុក
របស់បុរសម្នាក់មានការស៊ែរយ៉ាងច្រើន ជាបន្តបន្ទាប់ដែលបានរៀបរាប់អោយដឹងពីរឿងពិតរបស់ខ្លួន ដែលជាលាតត្រដាងរឿងពិតរបស់ខ្លួន
ដែលជាកូនអ្នកស្រែចំការ ក្រីក្រខំរៀនសូត្រនិងទទួលបានជោគជ័យបញ្ចប់ការសិក្សា ផ្នែកបណ្ឌិតសភាយោធាអាមេរិក
ត្រូវទៅបានលោកយាយជាទីស្រលាញ់ របស់លោកបានប្រគល់នូវខ្សែគោ និងក្រមដែរជារបស់គាត់ដែលធ្លាប់ប្រើកាលពីនៅក្មេង
មកជាកាដូរជូនលោកពេលដែលបញ្ចប់ការសិក្សា នៅបរទេស ក្នុងនោះដែលយោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ក្នុងរូបថត ដែលមានឈ្មោះ Moon Pich
បានធ្វើការបង្ហោះនៅលើ ហ្វេសបុក នាព្រឹកថ្ងៃទី 30 ខែឧសភាឆ្នាំ 2022 នេះថា អនុស្សាវរីយ៍នៃជីវិត ។
ដប់ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រមារ និងខ្សែគោដែលខ្ញុំប្រើហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ ខ្ញុំតែងតែប្រើវាសម្រាប់ជាថ្នក់ដាក់បាយទឹក និងសៀវភៅនៅពេល ទៅខ្វាលគោ
ពេលទៅរស់នៅឯស្រុកកំណើតភាគច្រើននៅក្នុងថ្នក់គឺមានតែបាយនិងអំបិល ដែលលោកយាយឲ្យ តែកន្លងទៅនេះលោកយាយបានយកខ្សែរគោនិងក្រមាធ្វើជាកាដូរសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំ
បណ្ឌិតសភាយោធាអាមេរិកគាត់បានប្រាប់ថា លោកយាយ គាត់រក្សាទុកព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំឱ្យនឹករលឹក ចៅខ្លាំងពេក
លោកយាយបន្តទៀតថានៅពេលនេះយាយប្រគល់វាឱ្យចៅវិញ ព្រោះទៅដល់ទីណា កុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងខ្វាលគោអោយសោះ !
អានហើយស្ទើរស្រក់ទឹកភ្នែក! កូនខ្មែរមួយរូបជាក្មេងឃ្វៀលគោ ខំប្រឹងរៀនរហូតបញ្ចប់ការសិក្សាផ្នែកបណ្ឌិតសភាយោធាអាមេរិច…
