ផ្អើលអស់មួយភូមិ! នាំគ្នាភ័យខ្លាចពស់វែករនាមដ៏ធំ មនុស្សបីនាក់ចាប់មិនចង់ឈ្នះពេលវារើម្ដងៗ ពេលភ្លៀងវាចេញមករកចំណីក្បែរៗផ្ទះអ្នកភូមិ (មានវីដេអូ)

ស្ដេចពស់វែកពីក្បាលគ្រាន់តែឃើញទំហំខ្លួនព្រឺសម្បុរ ពោះបានចេញពីរូងចំពេលភ្លៀងធ្លាក់ខ្លាំងដើម្បីស្វែងរកចំណីនៅតាមផ្ទះអ្នកស្រុក។

ក្រុមអ្នកជួយសង្គ្រោះ បានទទួលទូរស័ព្ទហៅឲទៅចាប់ពស់នោះភ្លាមៗ ដែលស្ថិតនៅកន្លែងផ្សេងគ្នា

ក្នុងតំបន់អ៊ូតារ៉ាខាន នៅជិតរដ្ឋធានីដេរ៉ាដុនប្រទេសឥណ្ឌា។ មន្ត្រីសេវាកម្មព្រៃឈើឥណ្ឌា ឈ្មោះ Akash Kumar Verma

បានយកហេតុការណ៍ដ៏កម្ររនេះ ទៅចែករំលែកតាមបណ្ដាញអិនធើណេត នាពេលកន្លងទៅថ្មីៗនេះ។

នៅក្នុងសារមួយ ដែលត្រូវបានបង្ហោះកាលពីថ្ងៃ អង្គារ លោក Verma បានបង្ហាញថា ក្រុមឆ្លើយតបរហ័សនៃក្រុមនាយកដ្ឋានព្រៃឈើបានជួយចុះទៅចាប់ស្ដេចពស់វែកធំៗ ពីរក្បាលក្នុងថ្ងៃតែមួយ។

លោកប្រាប់ថា វែករនាមមួយក្បាលនៅ Jamunwala ជិត Dehradun ចំពេលមានភ្លៀងធ្លាក់។

មន្ត្រី IFS រូបនេះបាននែនាំថា មានការកើនឡើងនូវពស់ ដែលពួកវានឹងចេញពីរូងចូលទៅក្នុងជម្រករបស់មនុស្សស្វែងរកចំណី។

លោកបានសរសេរនៅពេលចែករំលែករូបភាពលើកអុិនធើណេត នៃឧប្បត្តិហេតុថាជាមួយនឹងខ្យល់មូសុងនៅកំពូលភ្នំសត្វពស់ជារឿយៗ មានទម្លាប់ទៅរកកន្លែងកកក់ក្ដៅក្បែរមនុស្ស។

រូបភាពបង្ហាញពីក្រុមឆ្លើតបរហ័សធ្វើការរួមគ្នាដើម្បីចាប់ពស់ដ៏ធំមួយចូលក្នុងបាវ។ បើទោះអ្នកជំនាញចាប់សត្វមិនបានប្រាប់ពីប្រវែង និងទំហំក៏ដោយ តែបើតាមមើលវីដេអូជាក់ស្ដែង ពស់វែករនាមពីរក្បាលនោះធំៗណាស់

ហើយប្រវែងពិតណាស់មិនក្រោមជាង5ម៉ែត្រទេ ចំណែកក្បាល់ធំជាងកំភួនដៃទៀត ប្រើដៃទាំងពីរចាប់មិនចង់ឈ្នះ វារើបម្រាស់ខ្លាំងណាស់ស្ដេចពស់វែក ដែលខ្មែរយើងហៅថា វែករនាម គឺជាពស់ដែលមានពិសខ្លាំងណាស់ ហើយវែងជាងគេបំផុតនៅលើពិភពលោក ពួកវាសម្បូរនៅពាសពេញព្រៃនៃប្រទេសឥណ្ឌា និងអាសីអាគ្នេយ៍។

សត្វអសិរពិសនេះចូលចិត្តសត្វល្មូន និងសត្វកកេរតូចៗ លើសពស់ណាៗទាំងអស់។
ហើយកាលពីដើមខែនេះស្ដេចពស់វែកមួយក្បាល់ត្រូវបានចាប់បានពីក្នុងផ្ទះមួយនៅអ៊ូតារ៉ាខាញផងដែរ។
ដូច្នេះហើយ សូមអ្នកទាំងអស់គ្នាប្រយ័ត្នប្រយែងចំពោះសមាជិកគ្រួសារ ជាពិសេសក្មេងៗតូចៗ។
សូមអគុណសំរាប់ការអានយ៉ាងលំអិត ៖

Leave a Reply

Your email address will not be published.