កក្រើកឆាកហើយ យាយយ៉យ ឡើងទៅប្រឡងចម្រៀង Cambodian Idol អត់ឲ្យកូនដឹង ហើយច្រៀងមួយបទនេះផ្អើលអស់គណៈកម្មការ (មានវីដេអូ)
បងប្អូនប្រហែលជាដឹងរួចមកហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់
ពិភពលោក គឺ Cambodian Idol រដូវកាលទី៤ សប្ដាហ៍ទី១ ក្នុងវគ្គ Judge Audition
កាលពីថ្ងៃទី៨ ខែឧសភា ត្រូវចម្រាញ់យកបេក្ខជនចំនួន១៨រូប ដែលជាប់ឈានទៅវគ្គបន្តទៀតនោះ។
នៅក្នុងសប្ដាហ៍ទី១នោះ អ្នកកំពុងទស្សនាសុខៗ ស្រាប់តែ
បានភ្ញាក់ផ្អើលរួចមកហើយនូវវត្តមានតារាចម្រៀងល្បីឈ្មោះនៅផលិតកម្មហង្សមាស កញ្ញា ឈីន រតនៈ
ដែលបានមកច្រៀងបើកឆាកនៃកម្មវិធី ជាមួយនឹងភាពកំប្លុកកំប្លែងស្ងួតទាំងនោះ ។
ដោយឡែកនៅសប្ដាហ៍ទី២ នាថ្ងៃទី១៥ ខែឧសភា នេះ អ្នកទស្សនាក៏កាន់តែភ្ញាក់ផ្អើលខ្លាំងជាងមុនទៅទៀតនោះចំពោះវត្តមានរបស់
វីរ:សិល្បករ គឺអ្នកស្រី ( នួន សារី ហៅ យាយយ៉យ ) ដែលបានបង្ហាញវត្តមានចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះដែល។
ចុងក្រោយគណៈកម្មការបានផ្ដល់យេស> ចំនួន៤ដល់យាយយ៉យ តែវត្តមានរបស់វីរសិល្បករូបនេះ
មិនមែនជាការមកប្រឡងប្រជែងដើម្បីដណ្ដើមពានរង្វាន់អ្វីនោះទេ ពោល គឺដើម្បីបើកឆាកនៃកម្មវិធីនេះប៉ុណ្ណោះ ។
ងាកមកនាយព្រែកវិញ ឃើញម្ដាយឡើងច្រៀងបែបនេះ ស្រាប់តែលាន់មាត់ថា ហើយអ្នកម្ដាយទៅប្រលងចម្រៀងម្ដេចមិនប្រាប់កូនចឹង?
និយាយពីសំឡេងទ្បើងខប់ម៉ងហា អរគុណបងៗទាំងបួនដែលផ្ដល់ យេស > ព្រមៗគ្នា ព្រោះខ្លាចម៉ែអន់ចិត្ដ>ដើម្បីជ្រាបច្បាស់ទៀតថា ៖
យាយយ៉យ ច្រៀងពីរោះកម្រិតណានោះ សូមទស្សនាវីដេ
ផ្អើលឆាកហើយ! យាយយ៉យ ទៅប្រឡងចម្រៀង Cambodian Idol អត់ឲ្យកូនដឹង ហើយដាក់មួយបទនេះកក្រើកគណៈកម្មការ (មានវីដេអូ)
