ថ្មីទៀតហើយ! សូដា នីតា ផុសឈ្មោះកូនបំណុល ភ្លាម ស្រាប់តែភ្ញាក់ផ្អើលដល់ កែវ នីសា ចូលខមមិនសួរតភ្លែតដោយសារ…

កាលពីថ្មីៗនេះដែល លើគណនីហ្វេសប៊ុករបស់តារាស្រីអ្នកនាង សូដា នីតា បានធ្វើអោយមានការភ្ញាក់ផ្អើលថ្មីមួយ

ដល់មហាជនអ្នកគាំទ្រជុំវិញរឿងរ៉ាវជុំពាកលុយគ្នា ហើយពេលដែលបានឃើញអ្នកនាង សូដា នីតា ធ្វើការទម្លាយ

កន្ទុយឈ្មោះកូនបំណុលដែលជំពាក់លុយមិនព្រមសងនោះ ដើម្បីជាការរំឭក និង ព្រមានចំពោះកូនបំណុលទាំង

៧ រូបរបស់អ្នកនាង មិនទាន់ឃើញសងលុយនាង ដោយគ្រាន់តែនិយាយបានតែមាត់នោះ ។

លើសពីនេះ អ្នកនាងក៏ត្រៀមនឹងបង្ហោះរូបភាពកូនបំណុលទាំងអស់នោះផងដែរ ព្រមទាំងអ្នកនាងសូដា នីតា បញ្ជាក់ឱ្យដឹងបែបនេះថា មាននៅច្រើនបន្តបន្ទាប់ទៀត ។

ក្រោយឃើញការបង្ហោះរបស់តារាស្រីអ្នកនាង សូដា នីតា ភ្លាម ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមួយ

ចំនួនមានការភ្ញាក់ផ្អើលខ្លាំង និង បានធ្វើការចូលបញ្ចេញមតិវែកញែកជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកនេះរៀងៗខ្លួន ផងដែរ ។

ខណៈនោះដែរពេលឃើញ អ្នកនាង សូដា នីតា បញ្ចេញឈ្មោះកូនបំណុលទាំង ៧ នាក់ដែលមានម្នាក់មានកន្ទុយឈ្មោះថា នីសា ស្រាប់តែអ្នកនាងកែវ នីសា

បានចូលទៅបញ្ចេញមតិក្រោមការបង្ហោះនេះភ្លាម ដោយខមមិនសួរតទៅកាន់អ្នកនាង សូដា នីតា លាយជាមួយការលេងសើចថា ៖ ( ចុម នីសា មួយណាប៉ិអើយ ) ។

ជាមួយគ្នានោះ អ្នកនាង សូដា នីតា ក៏បានឆ្លើយតបវិញភ្លាមផងដែរ ដើម្បីកុំឱ្យមានការយល់ច្រឡំ បើទោះបីជាដឹងថាអ្នកនាងកែវ នីសា សួរលេងសើចក៏ពិតមែន ដោយអ្នកនាងនិយាយថា ៖ ( នីសា ត្រូវ ផ្សេងប៉ិ ) ។

Leave a Reply

Your email address will not be published.