កំសត់ពេកហើយ!! ប្រវត្ថិរបស់កញ្ញា មាស នីតា ជាមួយម្តាយ នឹងបងប្រុសនាងធ្វើឲមហាជនស្រក់ទឹកភ្នែកដោយសារ..(មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ ដែលត្រូវនឹងយប់ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២២ មានកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោកគឺ


Cambodian Idol រដូវកាលទី 4 ក្នុងវគ្គ judge audition ក៏បានចាប់ផ្តើមហើយ ការផ្សាយនៅ ម៉ោង 8:00 យប់

នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕ ក្នុងនោះដែល គេឃើញបេក្ខជន សុទ្ធតែជាជើងខ្លាំងបានមកបញ្ចេញនៅលើឆាក ដ៏ធំក្នុងកម្មវិធីនោះ ។


ចំណែកបេក្ខនារីក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol គឺកញ្ញា មាស នីតា ដែលកំពុងតែទទួល


ការចាប់អារម្មណ៍យ៉ាងខ្លាំងដែរនោះ ក្រោយពីនាងបកស្រាយមួយបទ ក្នុងពេលប្រលងគឺបទ

( ខ្លាចឃ្លាត ) នាងស្រែកបានយ៉ាងល្អ នាំអោយមហាជនសរសើរមិនដាច់ពីមាត់ទេ ។

ដោយឡែកងាកមកមើលប្រវត្តិរបស់កញ្ញាវិញ ស្ទើរតែមិនជឿរ ដោយមានមហាជនខ្លះស្រក់ទឹកភ្នែក ពេលលឺថាគ្រួសារនាងកើតចេញពីអ្នកបោសសំរាម

ដោយម៉ាក់នាងជាអ្នកបោសសំរាមតាមផ្លូវជាមួយបងប្រុស ហើយនិងលោកយាយ ហើយកាលពីនាងអាយុបាន ៤-៥ឆ្នាំ ម៉ាក់នាងរឹងដៃ រឹងជើង

គាត់បានទៅធ្វើការលាងចានអោយគេនៅតាមហាង ចំណែកបងប្រុសនាង ដើរលក់កាសែតផងដែរ លុះដល់នាងអាយុ៦ឆ្នាំ នាងចាបើផ្ដើមចេះដើរលក់ផ្កាតាមហាង ហើយក្រោយមកម៉ាក់របស់នាងក៏បានបែកគ្នាជាមួយប៉ា ។

ចុងក្រោយរូបនាង និងបងប្រុស ត្រូវទទួលបន្ទុកខ្លាំងទៅលើគ្រួសារ ដល់ថ្នាក់សម្រេចចិត្តឈប់រៀន ទៅរកការងាធ្វើ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ ។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូរៀបរាប់ ពីប្រវត្តិរបស់នាងខាងក្រោយទាំងអស់គ្នា៖

Leave a Reply

Your email address will not be published.