ស្ងាត់ៗ សូដា នីតា! បានបញ្ចេញឈ្មោះកូនបំណុល ភ្លាម ស្រាប់តែផ្អើលដល់អ្នកនាង កែវ នីសាចូលខមមិនសួរតភ្លែតតែម្ដងដោយសារ…

កាលពីថ្មីៗនេះដែល លើគណនីហ្វេសប៊ុករបស់តារាស្រីអ្នកនាង សូដា នីតា បានធ្វើអោយមានការភ្ញាក់ផ្អើលជាថ្មីមួយ

ធ្វើអោយមហាជនអ្នកគាំទ្រទាំងអស់ ទាក់ទងនឹងរឿងរ៉ាវជុំពាកលុយគ្នា ហើយពេលដែលបានឃើញអ្នកនាង សូដា នីតា

ធ្វើការទម្លាយកន្ទុយឈ្មោះកូនបំណុលដែលជំពាក់លុយមិនព្រមសងនោះ ដើម្បីជាការរំឭក និង ព្រមានចំពោះកូនបំណុលទាំង ៧

រូបរបស់អ្នកនាង មិនទាន់ឃើញសងលុយនាង ដោយគ្រាន់តែ និយាយបានតែមាត់នោះ ។

លើសពីនេះ អ្នកនាងក៏ត្រៀមនឹងបង្ហោះរូបភាពកូនបំណុលទាំងអស់នោះផងដែរ ព្រមទាំងអ្នកនាងសូដា នីតាបានបញ្ជាក់ឱ្យដឹងបែបនេះថា មាននៅច្រើនបន្តបន្ទាប់ទៀត ។

ក្រោយឃើញការបង្ហោះរបស់តារាស្រីអ្នកនាង សូដា នីតា ភ្លាម ពិតជាធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រ

ដូចជាអ្នកសិល្បៈមួយចំនួន មានការភ្ញាក់ផ្អើលខ្លាំង និង បានធ្វើការចូលបញ្ចេញមតិ វែកញែកជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកនេះរៀងៗខ្លួន ផងដែរ ។

ខណៈនោះដែរពេលឃើញ អ្នកនាង សូដា នីតា បញ្ចេញឈ្មោះកូនបំណុលទាំង ៧ នាក់ដែលមានម្នាក់មានកន្ទុយឈ្មោះថា នីសា ស្រាប់តែអ្នកនាងកែវ នីសា

បានចូលទៅបញ្ចេញមតិក្រោមការបង្ហោះនេះភ្លាម ដោយខមមិនសួរតទៅកាន់អ្នកនាង សូដា នីតា លាយជាមួយការលេងសើចថា ៖

( ចុម នីសា មួយណាប៉ិអើយ ) ។ ជាមួយគ្នានោះ អ្នកនាង សូដា នីតា ក៏បានឆ្លើយតបវិញភ្លាមផងដែរ ដើម្បីកុំឱ្យមានការយល់ច្រឡំ បើទោះបីជាដឹងថា

អ្នកនាងកែវ នីសា សួរលេងសើចក៏ពិតមែន ដោយអ្នកនាងនិយាយថា ៖ ( នីសា ត្រូវ ផ្សេងប៉ិ ) ។

Leave a Reply

Your email address will not be published.