សូមទស្សនារូបភាពខាងក្រោម៖ ការដើរលេងនៅឌូបៃរបស់អ្នកនាង ឱក សុគន្ធកញ្ញា មើលទៅអាចនិយាយបានថា..
ក្រោយកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបការកសាងជីវិតគ្រួសាររួច គេតែងតែឃើញស្នាមញញឹមលើផ្ទៃមុខនាងជានិច្ច ។
មិនត្រឹមតែប៉ុណ្ណឹងទេ ពេលនេះកាន់តែមានសុភមង្គលជាងមុន បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់ ឃ្យូតគួរឲ្យស្រលាញ់ហើយឆ្លាតយ៉ាងនេះ ។
មួយរយៈចុងក្រោយនេះ គេឃើញថាអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមមាញឹកនឹងការងារសិល្បៈ មិនថាច្រៀង ឬ ថតស្ពនសើនោះទេ
ប៉ុន្តែគេឃើញអ្នកម្ដាយរូបនេះ តែងតែដឹកដៃស្វាមី និងកូនដើរលេងកម្សាន្តគ្រប់ពេល ។
អាចបញ្ជាក់បានថា ក្រោយពេលរៀបការមានស្វាមី និងកូនរួច ជីវិតរបស់កំពូលតារាចម្រៀងរូបនេះកាន់តែល្អប្រសើរជាងមុនទ្វេដង
ដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ ប៉ងចង់បានដូចនាងគ្រប់ៗគ្នាបែបនេះ ។
ជាមួយគ្នានោះដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បានដឹកដៃស្វាមី និងកូនប្រុសទៅដើរកម្សាន្តជាថ្មីម្ដងទៀតនៅឯប្រទេស ឌូបៃ
ហើយនាង ក៏មិនភ្លេចថតរូបបង្ហោះឲ្យហ្វេន អ្នកគាំទ្របានឃើញផងដែរ ។ រូបភាពជាច្រើនសន្លឹក នៅលើទឹកដីប្រទេសឌូបៃ គេមើលឃើញថាទឹកមុខតារាចម្រៀងរូបនេះ
ពិតជារីករាយ និងមានក្ដីសុខខ្លាំងៗណាស់ ខណៈបានដើរលេង លំហែកាយយ៉ាងដូច្នេះ ។
មិនតែប៉ុណ្ណោះ ក្រោយមកហ្វេនបានឃើញរូបទាំងនេះរួច ពួកគេបានពោលពាក្យសរសើរពីជីវិតគ្រួសារនាងគ្រប់ៗគ្នាថា..!!
មកមើលពី ឱក សុគន្ធកញ្ញា! មើលទៅហាក់មានក្តីសុខ្លាំងណាស់របស់អ្នកនាង ឱក សុគន្ធកញ្ញា កាលទៅលេងនៅ ឌូបៃ…
