ស្វាមីភរិយាមួយគូនេះ តែងបង្ហាញរូបថតនៅលើបណ្ដាញហ្វេសប៊ុកស្ដែងៗ ពីភាពផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រលួចសរសើរពីនាងថា
ចាប់តាំងពីរៀបការតាមប្រពៃណីជាមួយស្វាមីជាជនជាតិបរទេសមក ទឹម រដ្ឋា ហាក់បីដូចជាកាន់តែរីករាយមានក្ដីសុខខ្លាំងជាងមុន ជាពិសេសក្រោយរួមរស់ក្លាយជាប្ដីប្រពន្ធមក
គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះតែងបង្ហាញរូបថតនៅលើបណ្ដាញ ហ្វេសប៊ុកស្ដែងពីភាពផ្អែមល្ហែមដូចទឹកឃ្មុំ ធ្វើឱ្យអ្នកគាំទ្រលួចសរសើរពីនាងថា សំណាងរបស់នាងមិនស្ទើរទេ។
ពិតណាស់អាចនិយាយបានថាទឹម រដ្ឋា ជាសិល្បការិនីដែលមានសំណាង ព្រោះនាងមិនត្រឹមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីប្ដីទេ
តែពេលនេះពួកគេទាំងពីរថែមទាំងបានចំណាយលុយរាប់ម៉ឺនដុល្លារបោះទុនបើកភោជនីយដ្ឋានដ៏ធំមួយរួមគ្នាទៀតផង ។
ហាងអាហារដែលជាទ្រព្យរួមរវាងតារាសម្ដែង ទឹម រដ្ឋា និង ប្ដី ចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី១២ ឧសភា នេះ
ដោយមានការអញ្ជើញមិត្តភក្ដិអ្នកសិល្បៈចូលរួមសម្ពោធទៀតផង ហើយបើមើលទៅលើការរៀបចំតុបតែង
គឺជាប្រភេទភោជនីយដ្ឋានមួយដ៏ធំប្រណីតមិនធម្មតានោះទេ ។
គូស្វាមីភរិយាមួយគូនេះ! តែងបង្ហាញរូបថតនៅលើបណ្ដាញហ្វេសប៊ុកស្ដែងៗ ពីភាពផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រលួចសរសើរពីនាងថា…
