ជាការពិតណាស់ថា លោក ដួង សុខគា ដែលជាពិធីករដ៏ល្បីមួយរូប ពូកែខាងវោហារសំដីចាក់ទឹកមិនលិចនេះគឺជា រៀមច្បងនៅក្នុងសិល្បៈ ដ៏គួរឱ្យគោរពខ្លាំងណាស់
ដោយសារលោកមិនត្រឹមតែមានទេពកោសល្យផ្នែកពិធីករ តែមួយមុខទេ តែលោកក៏មានសមត្ថភាពអាចច្រៀងអាយ៉ៃ ឬ ចាប៉ីបានយ៉ាងពីរោះថែមទៀត លោកក៏ចេះច្រៀងភ្លេងខ្មែរ និង និយាយកំប្លុកកំប្លែងជាច្រើន ៕
ការប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ លោក ដួង សុខគា បានសាងភាពល្បីល្បាញធ្វើឱ្យទស្សនិកជនអ្នកគាំទ្រជាច្រើនស្រឡាញ់ពេញចិត្តចំពោះ ទេពកោសល្យចម្រុះរបស់លោក ។
នៅពែលនេះក្នុងឱកាសខួបកំណើតចូលដល់វ័យ ៤០ ឆ្នាំ សិល្បករពោរពេញដោយសមត្ថភាពរូបនេះ បានរៀបរាប់នូវគុណ នុបការៈរបស់លោក
អ្នកមានគុណទាំងពីរដែលមិនអាចកាត់ថ្លៃបាន ហើយបង្ហោះនៅលើបណ្ដាញ ហ្វេសប៊ុកដើម្បីចែករំលែកដល់ អ្នកលេងតាមបណ្ដាញ បានជ្រាប ។
ពេលនោះលោក ដួង សុខគា ស្រាប់តែទម្លាយរឿងមួយចេញមក ទាក់ទងនឹងលោកឪពុករបស់លោក ថាថ្វីដ្បិតពេលនេះគាត់បានលាចាកលោកនេះទៅហើយក្ដី ទោះនៅសល់តែម្ដាយម្នាក់ជាព្រះរស់ ក៏លោក ដួង សុខគា
នៅតែគោរពដឹងគុណលោកជានិច្ច ជាពិសេសរាល់ពេលចេញទៅច្រៀង ឬសម្ដែងម្ដងៗ តារាប្រុសរូបនេះតែងសំពះបង្ហាញពីការដឹងគុណ របស់លោកមិនដែលខាន ។
លោកដួង សុខគា បានរៀបរាប់ថា ៖ ( ជាងសែសិបឆ្នាំមកហើយ កូនមានថ្ងៃនេះក៏ព្រោះតែមានលោកជា បុព្វាចារ្យនៃកូន ជ្រោមជ្រែងផ្តល់ឱ្យ ) !
ចំណែក៖ ( លោកឪពុកសល់តែរូបថតទេតែកូននឹក លោកឪពុកគ្រប់ពេលជាពិសេសមុនទៅច្រៀង ឬ សម្តែងម្ដងៗ កូនតែងសំពះគុណមិនដែលភ្លេចឡើយ ) ។
លោក ដួង សុខគា! ស្ងាត់ៗស្រាប់តែទម្លាយរឿងនេះចេញមក ហើយបង្ហោះនៅលើបណ្ដាញ Facebook របស់លោកថា..
