វាសនាមនុស្សមើលមិនឃើញទេ! ទីបំផុត កែវ ចេញបទចម្រៀងលើកដំបូងជាមួយតារាថៃហើយ ពិសេសច្រៀងជាភាសាខ្មែរ លាយថៃទៀត ធ្វើឲ្យ ហ្វេនៗ រំភើបពេក ក៏ចូល comment ព្រងព្រាតថា…(មានវីដេអូ)

ពិតប្រាកដណាស់បងប្អូនពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ បុរសម្នាក់ឈ្មោះ កែវ ជាក់ជាមិនខាន ដែលជាជនជាតិខ្មែរ ធ្វើចំណាកស្រុក ទៅធ្វើការ នៅប្រទេសថៃ។កន្លងទៅ គាត់បានថតវីដេអូបង្ហោះនៅក្នុងបណ្តាញសង្គមTikTok ដែលមានអ្នកFollow ជាង ៣លាននាក់ទៅហើយ គិតត្រឹមថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នេះ។

កែវ ផ្តល់ការសប្បាយ ចេះឱនលំទោន មានស្នាមញញឹម គាត់ចេះលើកដៃសំពះ គាត់បង្ហាញពីការដឹងគុណ គាត់មិនខ្មាសក្នុងការបង្ហាញកន្លែងការងាររបស់គាត់ ការស្លៀកពាក់របស់គាត់ នៅកន្លែងការងារ ថាគាត់គឺជាអ្នកស៊ីឈ្នូលឲ្យគេ គឺចិត្តបរិសុទ្ធរបស់គាត់នេះឯង ដែលធ្វើឲ្យមនុស្សកាន់តែស្រឡាញ់ កាន់តែចូលចិត្ត ហើយនិងចូលមក Follow គាត់កាន់តែច្រើនឡើងៗនោះឯង។

ហើយអ្វីសំខាន់បំផុត នោះ គឺ កែវ អត់ចេះមើលងាយអ្នកដទៃ គាត់អត់ចេះដាក់អ្នកដទៃឲ្យទាបជាងខ្លួនទេ ហើយមនុស្សបែបនេះឯង ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងថៃ កាន់តែចូលចិត្ត និងគួរ Follow up។នៅមិនទាន់អស់ទេ ស្រាប់តែថ្មីៗនេះទៀត នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ កែវ បានបកស្រាយចម្រៀង

មួយបទយ៉ាងពីរោះរណ្តំ ជាមួយតារាចម្រៀងថៃ ប៉ុន្មានដួងទៀត ក្រោមចំណងជើងថា “จองบานเนียง” ប្រែជាភាសាខ្មែរ “ចង់បាននាង”។កាន់តែពិសេសបំផុតថែមទៀតនោះ កែវបានបកស្រាយចម្រៀងមួយបទនេះ ជាភាសាខ្មែរយើង លាយជាមួយភាសាថៃ ថែមទៀតផង។

ស្តាប់ចប់ហ្វេនៗ ទំាងខ្មែរ និងថៃ ជាច្រើនបានចូល comment ព្រាត ថា ៖ សំខាន់មានកូនខ្មែរទៀត, ខ្ញុំពិតជាមានមោទកភាពចំពោះបងកែវខ្លាំងណាស់, បងកែវច្រៀងពីរោះណាស់, អបអរសាទរ កែវចេញចម្រៀងលើកដំបូងជាមួយបងប្អូនថៃ, So proud to be កូនខ្មែរ, ស៊ូៗកែវ អ្នកបានចាកចេញពីភាពលំបាកបណ្តើរៗហើយ។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត នោះ សូមទស្សនាចម្រៀងមួយបទនេះ ទំាងអស់គ្នា ៖

Leave a Reply

Your email address will not be published. Required fields are marked *