រំភើបជំនួសពួកគាត់! អ្នកនាង ស្រីអូន បានម៉ៅយន្តហោះមួយគ្រឿងដឹកអតិថិជនដើរលេង ហើយបានបង្ហោះរូបជាច្រើនរួចប្រាប់ថា..(មានវីដេអូ)

ពិតជាភ្ញាក់ផ្អើលមែន៖ អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន អ្នកលេងបណ្ដាញ ហ្វេសប៊ុកនរណាគេក៏ស្គាល់ដែល សូម្បីក្មេងតូចៗក៏ស្គាល់ ៕


អ្នកនាង ស្រីអូនមានប្រជាប្រិយភាពខ្លាំងបែបនេះ ព្រោះតែទឹកចិត្តសម្បុរសធម៌របស់នាង ៕


ចំណែកក្នុងមុខជំនួញវិញអ្នកនាង ស្រីអូន ក៏រីកចំរើនខ្លាំងណាស់ដែល ៕


ដោយឡែករឿងមួយទៀត ដោយនៅមុននេះ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២២ នេះអ្នកនាង ស្រីអូន បានធ្វើឲ្យគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ណាស់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង

ដោយសារតែអ្នកនាង ស្រីអូន បានម៉ៅយន្តហោះ ១គ្រឿងដឹកអតិថិជនដើរលេងទៅកាន់ទឹកដីអង្គរ ខេត្តសៀមរាបតែម្តង មើលទៅសប្បាយរីករាយ និងប្លែកអារម្មណ៍ខ្លាំងណាស់៕

ហើយអ្នកនាង ស្រីអូន បានបង្ហោះរូបភាពជាច្រើនសន្លឹក រួចប្រាប់ថា ៖

( ទាន់នៅថាមានរឿងអ្វីកើតឡើង ពេលនេះពួកគាត់រកប៉ាស្ព័រឃើញហើយ សម្រស់ធម្មជាតិ ម៉ៅយន្តហោះមួយ ជូនអតិថិជនជិះដើរលេង ពួកគាត់កំពុងត្រៀមឡើងយន្តហោះហើយ មានពាក្យអ្វីជូនពរគាត់ទេ )៕

ហើយនៅពេលនេះដែរ ពួកគាត់ក៏បានមកដល់ទឹកដីអង្គរ ខេត្តសៀមរាបហើយ ព្រមទំាងបានថតរូបជុំគ្នាទៀត មើលទៅដូចគ្រួសារតែមួយចឹង៕

ឃើញទិដ្ឋភាពសប្បាយរីករាយបែបនេះ អ្នកតាមដានផេករបស់នាងមិននៅស្ងៀមឡើយ បានចូលខំមិនអបអរម្នាក់មួយម៉ាត់ៗថា ដោយអ្នកខ្លះលើកឡើងថា ហេតុតែគេសេដ្ឋីលុយចាយមិនខ្វះ ធ្វើអីក៏សមដែល ៕

អ្នកខ្លះទៀតថា ពិតជារំភើបចិត្តជំនួសពួកគាត់ណាស់ ចង់ទៅជួបបងឯងដល់ហើយ អ្នកខ្លះទៀតថា សំណាងល្អទាំងអស់គ្នា ៕

ដើម្បីអោយកាន់តែច្បាស់សូមមើល (វីដេអូ) ខាងក្រោមនេះទំាងអស់គ្នា..!