បងប្អូនតែពីរនាក់ម្នាក់ទៀតគផង! ខំរើសអេតចាយមិនដឹងប៉ុន្មានថ្ងៃទេយកទិញនំខេកឲ្យម៉ែ ទើបម្ចាស់ហាងធ្វើរឿងនេះដាក់(មានវីដេអូ)

ខំរើសអេតចាយមិនដឹងប៉ុន្មានថ្ងៃទេ បងប្អូនពីអ្នកនេះ ម្នាក់គ ដើម្បីសន្សំលុយទុកទៅទិញនំខេកឲ្យម៉ែ រហូលម្ចាស់ធ្វើរឿងមួយនេះមានប្អូនប្រុសកតញ្ញូពីរនាក់បងប្អូន

ដែលបាននាំគ្នារើសអេតចាយ ដើម្បីយកលុយមកទិញនំខេក ធ្វើខួបកំណើតឲ្យអ្នកម្ដាយនេះពិតជាមានទឹកចិត្តល្អមែន

បើតាមការរៀបរាប់ប្រាប់ម្ចាស់ហាង ពីរនាក់បងប្អូននេះ ដែលបងប្រុសជាមនុស្សគទៀត ឃើញរូបនំនៅខាងមុខហាង តែមិនដឹងតម្លៃទេខណៈលុយដែលបានមកពីរើសអេតចាយមានតែ៣ម៉ឺនរៀលប៉ុណ្ណោះ។

តែក្រោយស្ដាប់ការរៀបរាប់ម្ចាស់ហាងមានទឹកចិត្តល្អ និងធ្លាប់ឆ្លងកា-ត់ការលំបាកដែរនោះក៏មិនយកថ្លៃនំខេកនេះឡើយ ។ នេះបើតាមម្ចាស់ហាងដែលមានឈ្មោះថា៖

(យ៊ា ថៃសាន)បានរៀបរាប់ឲ្យដឹងទាំងស្រុងថា៖ ២នាក់បងប្អូន ម្នាក់គ លក់អេតចាយបានលុយ៣ម៉ឺន មកទិញនំខេកឱ្យម៉ែ ស្តាប់ហើយក៏រំភើបចិត្ត មិនដឹងលាដៃយកលុយថ្លៃនំយ៉ាងដូចម្តេច?

បើអ្នកលក់កាលក្នុងវ័យនេះ លំបាកជាងក្មួយៗផង។ ពូចេញលុយជំនួសក្មួយតបស្នងចំពោះចិត្តកតញ្ញូមួយនេះ សង្ឃឹមថាក្មួយធំឡើងមានអនាគតល្អធ្វើជាមនុស្សល្អរហូត។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published.