ផ្លែទាប គឺជាប្រភេទផ្លែឈើដែលផ្តល់សារធាតុចិញ្ចឹមច្រើន!! មនុស្ស ៤ ប្រភេទនេះ មិនត្រូវទទួលទានទេផ្លែទៀបទេ ព្រោះអាច…

ផ្លែទាប គឺជាប្រភេទផ្លែឈើដែលបានផ្តល់ទៅនឹងសារធាតុចិញ្ចឹមជាច្រើនផងដែរទៅដល់រាងកាយ តែយ៉ាងណាក៏ដោយសម្រាប់មនុស្សទាំងបួនប្រភេទនេះមិនគួរទទួលទាននូវផ្លែទៀបនោះឡើយ។

សូមធ្វើការបញ្ជាក់បន្តិចថា ផ្លែទៀបគឺមានផ្ទុកទៅនឹង វីតាមីន C, ប៉ូតាស្យូម, ជាតិសរសៃ និងសារធាតុរ៉ែសំខាន់សំខាន់មួយចំនួន។

ផ្លែទៀបសាច់សុទ្ធចំនួន ១០០ក្រាម មានផ្ទុក ៦៤ កាឡូរីប្រូតេអ៊ីន , ១,៦ – ៨២៥ ក្រាម, កាលស្យូម ៣៥ មីលីក្រាម និងវីតាមីន C៣៦មីលីក្រាមជាដើម។

សម្រាប់អ្នកដែលមិនគួរទទួល កាន់តែប្លែកទៀតនោះ

ទី១) មនុស្សដែលលើសទម្ងន់និងធាត់៖
ដោយសារតែផ្លែទៀតគឺមានផ្ទុកទំនិញជាតិស្ករច្រើន ដូច្នេះហើយអ្នកដែលមានជំងឺធាត់ឬក៏លើសទម្ងន់មិនគួរទទួលទាននោះដែរ។ ហើយបើទទួលទាន គួរតែទទួលទាននៅក្នុងបរិមាណតិចបំផុត បើអ្នកទទួលទានផ្លែទាបពី ២០០ ទៅ ២៥០ក្រាម គឺស្មើទៅនឹងការទទួលទានបាយមួយចានគោម។

ទី២) អ្នកដែលកើតមុន
មនុស្សដែលកើតមុន ប្រសិនបើទទួលទានវាច្រើននោះ នឹងនាំឲ្យបាក់តេរីលូតលាស់ធ្វើឲ្យមុខឡើងក្រហាយ ក្រហមនិងរមាស់ជាដើម។

ទី៣) អ្នកដែលខ្សោយតម្រងនោម
អ្នកដែលខ្សោយតម្រងនោមមិនគួរទទួលទាននោះ គឺដោយសារតែ ផ្លែទៀប គឺមានផ្ទុកទៅដោយប៉ូតាស្យូមច្រើន ដែលជាទូទៅអ្នកជំងឺខ្សោយតម្រងនោម ត្រូវតម ទៅដោយអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់។

ទី៤) អ្នកជំងឺទឹកនោមផ្អែម
ដូចគ្នាទៅនឹងអ្នកដែលមានជំងឺទឹកនោមផ្អែម ឬស្ត្រីមានផ្ទៃពោះ ដែលមានប្រវត្តិធ្លាប់កើតទឹកនោមផ្អែមមិនគួរទទួល ផ្លែទៀប នោះដែរ ព្រោះវាមានផ្ទុកទៅនឹងបរិមាណជាតិស្ករខ្ពស់។

Leave a Reply

Your email address will not be published. Required fields are marked *