អ្នកនាង Love Riya!! កំពុងពិបាកចិត្តកើតមកភ្នែកមិនស្អាតផង ស្រាប់តែប្ដីរបស់នាងនិយាយទាំងបើកចំហរពាក្យនេះដាក់នាងទៀត..(មានវីដេអូ)

និយាយទំនាក់ទំនងពេលទាក់ទង អ្នកនាងLove Riya ដំបូង លោក ហេង គីមហៀង បានប្ដេជ្ញា យកបេះដូង ការពារប្រពន្ធកូនរបស់ខ្លួន ហើយអ្នកលក់អនឡាញដ៏ល្បីមួយរូបនេះ ត្រូវការបុរសបែបនេះចូលមកក្នុងជីវិតរបស់ខ្លួន ដែរ ៕

ដោយយើងឃើញថាបុរសនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចការពារខ្លួន និងកូនបាននោះ អ្នកនាង Love Riya ក៏បានដឹកដៃ លោក ហេង គីមហៀង ចូលរោងការតាមប្រពៃណីដែល កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រោមវត្តមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកោះករ ៕

ក្រោយពេលរៀបការរួច គេសង្កេតឃើញថា ស្នេហារបស់ពួកគេមានរឿងរកាំរកូសតិចតួចជាមួយគ្នាផងដែរ តែនៅតែអាចផ្សះផ្សាគ្នាបានវិញ ហើយលោក ហេង គីមហៀង ដឹងខុសចេះកែ និងធ្លាប់សន្យាមិនធ្វើឲ្យភរិយារបស់ខ្លួនពិបាកចិត្តទៀតនោះឡើយ ៕

អ្វីដែលពិសេសនោះ ពេលមានរឿងជាក់ស្ដែង រូបលោកបានធ្វើដូចការនិយាយមុនពេលរៀបការមែន ដោយប្រើរូបភាពជាបុរសដើមទ្រូងប្រាំហត្ថ តតាំងពាក្យសម្ដីឥតសំចៃជាមួយអតីតសង្សារភរិយារបស់ខ្លួន ៕

ប្រការនេះបានធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្តលោកជាខ្លាំង ដោយឡែកថ្មីៗនេះ ក្នុងអំឡុងពេល អ្នកនាង Love Riya ទៅកែដើមទ្រូងនៅប្រទេសថៃនោះ លោក ហេង គីមហៀង បានមើលយ៉ាងយកចិត្តទុកដាក់ និងផ្ដល់កម្លាំងចិត្តឲ្យប្រពន្ធពេញទំហឹង ជាមួយពាក្យលើកទឹកចិត្ត ក៏ដូចជាស្នាមថើបប្រកបដោយក្ដីស្រឡាញ់ ៕

ក្រោយកន្លែងពិសេសនោះរួចមក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះលោក ហេង គីមហៀង បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយធ្វើតាមការសន្យាទៀតថា ( សេចក្ដីសុខសម្រាប់គ្រួសារតូច របស់ខ្ញុំសន្យាក្នុងនាមជាកូនប្រុសដាច់ខាតគឺខ្ញុំមិនអោយពួកគាត់បាត់បង់ស្នាមញញឹមមួយនេះឡើយ Love Riya មានតែភាពស្មោះត្រង់ទេទើបធ្វើអោយយើងមានស្នាមញញឹមបែបនេះនឹងតរៀងទៅ) ៕ ក្រោយពីកែកុនចំណុចនេះរួចមក ថ្មីៗនេះ អ្នកនាង Love Riya បានទៅកែ ភ្នែកនៅប្រទេសថៃទៀត ហើយប្ដីរបស់អ្នកនាង ក៏បានឡាយវីដេអូ ដោយដាក់ចំណងជើងថា ( កាត់ភ្នែករួចហើយ ) ៕

តាំងពីកាត់ភ្នែករួចមកនោះ គេឃើញភ្នែករបស់ Love Riya រហូតមកដល់ថ្ងៃនេះនៅមិនទាន់បាត់ស្នាមជាំមុខរបួសនៅឡើយទេ រហូតដល់អ្នកនាង បង្ហោះសារថា ( ពិបាកចិត្តភ្នែកកើតមកមិនស្អាតដូចគេ) ៕

ងាកមក លោក ហេង គីមហៀង ដោយឃើញភរិយាបង្ហោះសារបែបនេះ លោកក៏បានបញ្ជាក់ជំហររបស់ខ្លួនបន្ថែមទៀតថា ( កុំថាឡើយភ្នែកអូនប៉ិននឹង ទោះអូនមើលមិនឃើញ ឬពិការក៏ប្ដីម្នាក់នេះមិនបោះបង់ ឬទុកអូន
ចោលឡើយ បងស្រលាញ់ប្រពន្ធជាងគេលើលោក Love Riya ) ៕

គួរបញ្ជាក់ថា រូបសម្រស់ កាលពីអតីតកាលរបស់អ្នកនាង Love Riya មិនមែនស្អាតដូចពេលនេះឡើយ ប៉ុន្តែដោយសារតែការចេះលេងខ្លួន កែសម្ផស្សជាបន្តបន្ទាប់ទែ បានប្រែមុខមាត់ទៅជាស្អាតគួរឲ្យស្រឡាញ់ដូចពេលនេះតែម្ដង ៕
ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា! ៖

Leave a Reply

Your email address will not be published.